ព័ត៌មានជាតិ

អ្នកណាខ្លះថា លុយមិនសំខាន់? បើមិនបានឈ្នះទឹកប្រាក់ ៥០លានរៀល ពី វើក WURKZ ទេ ក្រុមគ្រួសារមួយនេះ អាចនឹងបន្តរស់នៅបែកគ្នាដដែល

ភ្នំពេញ៖ ទឹក​ប្រាក់​៥០លានរៀល ពីក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំង វើក WURKZ នឹង​ជួយ​ក្រុមគ្រួសារ​លោកស្រី ហ៊ន់ សុផល ក្នុង​ការ​ផ្លាស់​ប្ដូរ​ជីវិត​​ រស់​នៅ​​ឯ​សង្កាត់ក្រាំងធ្នុង ខ័ណ្ឌសែនសុខ រាជ​ធានី​ភ្នំពេញ​ ដោយ​ប្រកប​របរ​ជា​អ្នក​លក់​អេតចាយ ទៅ​​​កសាង​ជីវភាព​ថ្មី​​នៅ​​តាម​ខេត្ត​​ ដើម្បី​បាន​រស់​នៅ​​ជួប​ជុំកូនប្រុសស្រី​ទាំង​៤នាក់។ 

​លោកស្រី ហ៊ន់ សុផល បានរៀបរាប់ថា៖ «​ខ្ញុំបានសម្រេចចិត្តផ្លាស់ប្តូរមករស់នៅ​ភ្នំពេញប្រមាណ​រយៈ​ពេល​៧ឆ្នាំចុងក្រោយ​នេះ​ គឺដើម្បីកសាង​ជីវភាពមួយឲ្យ​ប្រសើរសម្រាប់ក្រុមគ្រួសាររបស់ខ្ញុំ បើទោះជាត្រូវបង្ខំចិត្តរស់នៅបែកគ្នាពីកូនប្រុសស្រី​ទាំង​៤នាក់​ក៏ដោយ»។

លោកស្រីបន្តទៀតថា៖ «ជាមួយប្រាក់រង្វាន់​៥០លានរៀល ដែល​បាន​ពី​ការ​គាស់​ក្រវិល​​កំប៉ុងភេសជ្ជៈប៉ូវកម្លាំង វើក WURKZ នេះ នឹង​ផ្តល់​ដំណោះស្រាយ​ឲ្យ​ខ្ញុំ អាច​យកប្រាក់នេះទៅទិញដីមួយកន្លែង និង​សង់ផ្ទះតូចល្មមមួយនៅស្រុកកំណើតស្វាមីរបស់ខ្ញុំឯខេត្ត​កំពង់ឆ្នាំង ដើម្បីជាជម្រកដ៏សមរម្យសម្រាប់កូនទាំង​៤នាក់​របស់ខ្ញុំ បាន​មករស់នៅជុំគ្នាវិញ ខណៈដែលបច្ចុប្បន្ននេះ ពួកគេទាំង៤​កំពុង​រស់នៅជាមួយជីដូននៅឯខេត្តត្បូងឃ្មុំ​​ឯណោះ»។

លោកស្រីបញ្ជាក់ដែរថា ក្រៅពីរកទ្រនំសម្រាប់គ្រួសារហើយ លោកស្រីនឹងលៃលករកទិញ គ្រាប់ពូជបន្លែដើម្បីដាំដុះ និង ចាប់ផ្តើមលក់បន្លែនៅផ្សារឯស្រុកជល់គិរី ខេត្តកំពង់ឆ្នាំងវិញ ក្រែងលោ​ធូរ​ស្រាលជាងរបរលក់អេតចាយ និង​ជាង​សំណង់របស់ប្តីនៅភ្នំពេញ៕

To Top