ព័ត៌មានជាតិ

ស្វែងយល់ពីភ្លើងស្តុបក្រហម ដែលអាចបត់ ឬមិនអាចបត់បាន

ភ្នំពេញ៖ ស្នងការរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត បានណែនាំដល់ ការិយាល័យចរាចរណ៍ផ្លូវគោក និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវអនុវត្តតាមគោល ការណ៍ណែនាំមួយចំនួន ចំពោះភ្លើងសញ្ញាស្តុបក្រហម។

តាមស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០បានឲ្យដឹងថា ភ្លើងសញ្ញាចរាចរណ៍ពណ៌ ក្រហម រង្វង់មូលបែបនេះ (ដូចបង្ហាញក្នុងរូបភាព ) លោកអ្នកអាចបត់ស្តាំបាន ដោយប្រុងប្រយ័ត្នខ្ពស់ ក្នុងករណីមិនមានឧបសគ្គនៅខាងមុខ ។ភ្លើងសញ្ញាចរាចរណ៍ ដែលមានព្រួញពណ៌ ក្រហម បែបនេះ ( ដូចបង្ហាញក្នុងរូបភាព ) លោកអ្នកមិនអាចបត់ស្តាំបានទេ ទោះក្នុងករណីមិនមានឧបសគ្គ នៅខាងមុខក៏ដោយ៕ ដោយ៖ធី លីថូ

To Top