ព័ត៌មានជាតិ

លោក សុខ ឥសាន៖ EUកាត់EBA ២០% ពីកម្ពុជាអាចជាការស្ទាបស្ទង់លើជំហរ រាជរដ្ឋាភិបាលមាន ប្រតិកម្មយ៉ាងណា?

ភ្នំពេញ ៖បើតាមការអះអាងរបស់ លោក សុុខ ឥសាន អ្នកនាំ ពាក្យគណបក្សប្រជាជនកម្ពុជា សហភាពអឺរ៉ុប(EU)កាត់ ប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ (EBA) ប្រមាណជា២០%។ តែ២០%នេះ ត្រូវបានលោក សុខ ឥសាន លើកឡើងថា អាចគ្រាន់តែជាការស្ទាបស្ទង់មកលើជំហរ រាជរដ្ឋាភិបាលកម្ពុជា មានប្រតិកម្មយ៉ាងម៉េចតែប៉ុណ្ណោះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មការអឺរ៉ុប ចេញនៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា គណៈកម្មការអឺរ៉ុប បានសម្រេចដកផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធដែលបានផ្តល់ឲ្យកម្ពុជា ក្រោមគម្រោង ពាណិជ្ជកម្មអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ ដោយសារការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ និងជាប្រព័ន្ធនៃគោលការណ៍ សិទ្ធិមនុស្សដែលមានចែងនៅក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ 

 ការដកនេះមានចំនួនប្រហែលមួយភាគប្រាំ ឬ ១ ពាន់លានអឺរ៉ូ នៃការនាំចេញប្រចាំឆ្នាំរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុប។ លើកលែងតែសភាអឺរ៉ុបនិងក្រុមប្រឹក្សាជំទាស់រឿង នេះ បើពុំនោះទេ វិធានការនេះនឹងចូលជាធរមាននៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០ ។

ក្រោយការកាត់ភ្លាមៗលោក សុខ ឥសាន បានឲ្យដឹងថា 

ដោយសារEBA មានស្តង់ដា២​ធ្វេីឲ្យកម្ពុជារងភាពយុត្តិធម៌   ។ 

លោកថា ទោះបីនៅមានឬអត់មានEBAរាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ជំហរមុឺងម៉ាត់ក្នុងឯករាជ្យនិងអធិបតេយ្យរបស់ខ្លួន​ ។ 

លោកបញ្ជាក់ថា “EUបានចេញសេចក្តីសម្រេចព្យួរEBAប្រមាណ២០%​ នេះអាចជាការស្ទាបស្ទង់មកលេីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា​តេីមានប្រតិកម្មយ៉ាងណា​ ?”។

តែលោកថា ជំហរដាច់ណាត់របស់រាជរដ្ឋាភិបាលកម្ពុជា​ទោះក្នុងកាលៈ ទេសៈណាក៏ដោយ​នៅតែដោះស្រាយបញ្ហាដោយឈរលេីគោលការណ៍រក្សាឯករាជ្យនិងអធិបតេយ្យភពជាតិដដែល​ ។

តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសនិងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុបលោក Josep Borrell មានប្រសាសន៍ថា“ រយៈពេល ទំហំ និងផលប៉ះពាល់នៃការរំលោភរបស់កម្ពុជាទៅលើសិទ្ធិក្នុងការចូលរួមក្នុងនយោបាយ និងសេរីភាពនៃការ បញ្ចេញមតិ និងសមាគម បានចាកចេញពីសហភាពអឺរ៉ុប ដោយគ្មានជំរើសអ្វីក្រៅពីការដកផ្នែកខ្លះនៃការធ្វើពាណិជ្ជកម្មនេះ។ 

លោកបន្តថា អឺរ៉ុបនឹងមិនឈរមើល និងឃ្លាំមើលនៅពេលដែលលទ្ធិប្រជាធិបតេយ្យត្រូវបានបំផ្លាញ សិទ្ធិមនុស្សត្រូវបានកាត់បន្ថយ និងការជជែកដេញដោលដោយសេរី ត្រូវស្ងប់ស្ងាត់។ ការសម្រេចចិត្តថ្ងៃនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់យើង ចំពោះប្រជាជនកម្ពុជាសិទ្ធិរបស់ពួកគេនិងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសនេះ។ ដើម្បីឲ្យប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនេះ ដូចដើមឡើងវិញ អាជ្ញាធរកម្ពុជាចាំបាច់ត្រូវចាត់វិធានការចាំបាច់ ៕

To Top