នយោបាយ

ទូតអាមេរិក ថ្លែងអំណរគុណ អាជ្ញាធរកម្ពុជា អនុញ្ញាតិ ឱ្យនាវាដឹកភ្ញៀវទេសរចរ Westerdam ចូលចត (វីដេអូ)

សកម្មភាពនាវា MS westerdam ចូលចតនៅកំពង់ផែ ក្រុងព្រះសីហនុ

សកម្មភាពនាវា MS westerdam ចូលចតនៅកំពង់ផែ ក្រុងព្រះសីហនុ

Posted by Dap_News_Website on Wednesday, 12 February 2020

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា លោក Patrck Murphy បានថ្លែងអំណរគុណចំពោះអាជ្ញាធរកម្ពុជា ដែលបានផ្តល់ការអនុញ្ញាតិឱ្យនាវា Westerdam ចូលសំចតនៅខេត្តព្រះសីហនុ ដើម្បីភ្ញៀវទេសចរ ដែលក្នុងនោះមានពលរដ្ឋអាមេរិក។

តាមបណ្តាញសង្គមធ្វីតធឺ លោកឯកអគ្គរដ្ឋទូត បានកត់សម្គាល់ថា នាវាដឹកភ្ញៀវទេសចរណ៍ នោះ ត្រូវបានគេរកឃើញថា មិនមានអ្នកណាម្នាក់ មានផ្ទុកមេរោគ Covid 19 នោះទេ។

លោក ទូតបន្ថែមថា “យើងសូមថ្លែងនូវការកោតសរសើរចំពោះការផ្តល់ជំនួយរបស់អាជ្ញាធរកម្ពុជា ”។

To Top