ភ្នំពេញ៖ សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២០ បានរៀបចំពិព័រណ៌ ការងារឆ្នាំ២០២០ លើកទី៨ ដោយមានការ ចូលរួមពីដៃគូរក្រុមហ៊ុន និង សហគ្រាសល្បីៗជាច្រើន ដើម្បីផ្តល់ឱកាស ដល់និស្សិតនិង បុគ្គលិកសិក្សារាប់ពាន់នាក់ ក្នុង ការបង្កើតទំនាក់ទំនង និងសិក្សាស្វែង យល់អំពីផលិតផល សេវាកម្ម បច្ចេកវិទ្យាថ្មីៗ បទពិសោធន៍និង ការអនុវត្តជាក់ស្តែង តាមរយៈវេទិកា បទបង្ហាញនៃវាគ្មិនល្បីៗ មកពីក្រុមហ៊ុន ទាំងអស់ដែលចូល រួមក្នុងព្រឹត្តិការណ៍ នៃពិព័រណ៌ការងារនេះ។
អ្វីដែលពិសេសជាងនេះទៅទៀត និស្សិតទាំងអស់នឹងទទួលបានឱកាសការងារតាមរយៈការសម្ភាសន៍ដោយផ្ទាល់នៃថ្នាក់ដឹកនាំមន្រ្តីគ្រប់គ្រងធនធានមនុស្សមកពីក្រុមហ៊ុនល្បីៗ ចំនួន ៣០ ក្រុមហ៊ុនដូចខាងក្រោម៖
1. AMK Microfinance Institution Plc
2. WB Finance Co., Ltd
3. Ravy Angkor Tours Cambodia
4. LOLC (Cambodia) Plc
5. Gold Financial Global Investment Co., Ltd
6. vKirirom Pine Resort
7. Wing (Cambodia) Limited Specialized Bank.
8. Aeon Cambodia Co., Ltd
9. Mith Samlanh (Friends) Organization
10. PPCBank
11. Canadia Bank Plc
12. ICE Electronics Co., Ltd
13. People and Jobs
14. Goodhill Enterprise (Cambodia) Ltd
15. TH CVS CO., LTD
16. Manulife Cambodia
17. BIDC Bank
18. RHB Indochina Bank
19. Smart Axiata Co., Ltd
20. CMED Construction
21. Palace Gate Hotel & Resort
22. Top Recruitment Cambodia
23. Prince Supermarket (Cambodia) Co., Ltd
24. SOHO DIVERSIFIE GROUP
25. DKSH (Cambodia) Ltd
26. RMA (Cambodia) Co., Ltd
27. Plaza Premium Lounge (Cambodia) Co., Ltd
28. Brown Coffee Co,. Ltd
29. Microfinance Amatak Capital Plc
30. Huangshan International
និស្សិត ដែលមាន បំណង ស្វែង រកការងារធ្វើសូមយក CVs ភ្ជាប់ មកជាមួយ ដើម្បីទទួល ឱកាសការងារ និង អត្ថ ប្រយោជន៍ ដូចខាងក្រោម ៖
» និស្សិត នឹង ទទួលបាន ការដាក់ពាក្យ ដើម្បីបម្រើ ការងារ ដោយសម្ភាសន៍ ផ្ទាល់ នៅនឹងកន្លែង
» ធ្វើបទ បង្ហាញពីឱកាសការងារ និង អាជីពការងារ
» ផ្សព្វផ្សាយ ពីសេវាកម្ម និង ផលិតផលរបស់ ក្រុមហ៊ុន
» ធ្វើបទបង្ហាញ និង ការណែនាំល្អៗ អំពី តម្រូវការជំនាញ ក្នុង វិស័យឧស្សាហកម្មដែល កំពុងរីកដុះដាល
ពិព័រណ៍ ការងារ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បី ភ្ជាប់ សាកលវិទ្យាល័យជាមួយ ក្រុមហ៊ុន និង សហគ្រាស ជាច្រើនពិសេស ដើម្បី ផ្តល់ឱកាសការងារ ឱ្យនិស្សិត ស.ប.ប. បានជួប និង ស្វែងយល់ពីការអនុវត្ត ជាក់ស្តែងរបស់ ក្រុមហ៊ុន និង សហគ្រាសធំៗ និងល្បីៗ ដើម្បី ឆ្លុះបញ្ជាំងពីប្រធានបទ និង មុខវិជ្ជាដែលពួកគេ បានសិក្សានៅសាកល វិទ្យាល័យ ។
ជាចុងក្រោយ សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ សូមថ្លែងអរគុណ យ៉ាងជ្រាវជ្រៅ ដល់ក្រុមហ៊ុន ធនាគា ស្ថាបន មីក្រូហិរញ្ញវត្ថុ និងអង្គការ ទំាង៣០ ដែលបានចូលរួមពិព័រណ៍ការងារ សាកលវិទ្យាល័យបៀលប្រាយ លើកទី៨ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ដែលបាន ញ៉ាំងឲ្យព្រឹតិ្តការណ៍នេះ មានភាពយ៉ាង អធឹកអធមដោយមានការចូលរួមពីសំណាក់ សាស្រ្តាចារ្យ បុគ្គលិក និស្សិត និងសាធារណជនទូទៅប្រកបដោយមោទនភាព និងភាពជោគជ័យ ដោយបានចូលរួម ឧបតម្ភ និងជួយអភិវឌ្ឍន៍ ធនធានមនុស្ស តាមរយៈការផ្តល់ឱកាសការងារដល់ និស្សិតសាកលវិទ្យាល័យបៀលប្រាយ ជាច្រើនកន្លែង។