ព័ត៌មានជាតិ

លោក​ ហ៊ុន ម៉ាណែត​ កោតសរសេីរ​ យោធភូមិភាគទី១​

ភ្នំពេញ៖​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេរមភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានសម្តែងការកោតសរសេីរ​ យោធភូមិភាគទី១​ ដែលសម្រេចបានក្នុងឆ្នាំ២០១៩។ 

ថ្លែងក្នុងពិធីបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធា សន្តិសុខ ឆ្នាំ២០២០ របស់យោធភូមិភាគទី១​ នៅខេត្តស្ទឺងត្រែង, ថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០​ លោក​ ហ៊ុន​ម៉ាណែត​សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់យោធភូមិភាគទី១ និងបណ្តាអង្គភាពចំណុះ ដែលបានយកចិត្តទុកដាក់អនុវត្ត និងសម្រេចបាននូវភារកិច្ចទាំងឡាយដែលរាជរដ្ឋាភិបាល, ក្រសួងការពារជាតិ, អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ប្រគល់ជូន ក្នុងឆ្នាំឆ្នាំ២០១៩ កន្លងទៅនេះ ក៏ដូចជាកាត្រៀមលក្ខណៈសម្រាប់ឆ្នាំ២០២០ និងបណ្តាឆ្នាំទៅមុខទៀត ក្នុងនោះសំខាន់ គឺការចូលរួមថែរក្សាសន្តិភាព សន្តិសុខជូនជាតិ និងប្រជាជន។

លោកមេទ័ពជេីងគោក​ បានបន្តថា​ សមិទ្ធផលការងារទាំងនេះ ស្តែងឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពម្ចាស់ការច្នៃប្រឌិត និងការប្តេជ្ញាចិត្តរបស់មេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងយោធភូមិភាគទី១ ហើយសង្ឃឹមថា ថ្នាក់ដឹកនាំ និងយោធិនទាំងអស់ នឹងបន្តប្រកាន់ខ្ជាប់នូវស្មារតី និងឥរិយាបទទាំងនេះ ហើយក៏អាចធ្វើការដកពិសោធន៍, ពិនិត្យ និងវាយតម្លៃ​ អំពីលទ្ធផលការងារដែលសម្រេចបានមុនៗ ដើម្បីធានាបាននូវនិរន្តរភាពការងារ និងការរីកចម្រើនរបស់យោធភូមិភាគបន្តទៅមុខទៀត។

លោក​ ហ៊ុន​ ម៉ាណែត​ ក៏សូមគាំទ្រ និងជំរុញឱ្យបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការបំពេញតួនាទី និងភារកិច្ចក្នុងនាមកងយោធខេមរភូមិន្ទ ដោយប្រកាន់យកការសម្រេចចិត្តច្បាស់លាស់ និងប្រុងប្រយ័ត្ន ជាមួយនឹងការគិតគួរពិចារណាគ្រប់ជ្រុងជ្រោយ ស្របតាមរដ្ឋធម្មនុញ្ញ, ច្បាប់ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចបានសមិទ្ធិផលកាន់តែល្អប្រសើរជូនជាតិ ប្រជាជន និងមាតុភូមិយើង។

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top