នយោបាយ

នាយករដ្ឋមន្រ្តី៖ បញ្ហា EBA មិនគួរឲ្យខ្លាចដូច មេរោគ Covid-19 នោះទេ

ភ្នំពេញ ៖ ក្រោយពីគណៈកម្មការអឺរ៉ុប(EU)ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ(EBA)ចំនួន២០%ពីកម្ពុជា នៃប្រព័ន្ធអនុគ្រោះពន្ធដែល បានផ្តល់ឲ្យកម្ពុជា ក្រោមគម្រោង ពាណិជ្ជកម្មអ្វីគ្រប់យ៉ាង លើកលែងតែអាវុធ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញមុខអះអាងថា បញ្ហា EBA មិនគួរឲ្យខ្លាចដូច មេរោគ Covid-19 នោះទេ។

ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនគរុសិស្ស-និស្សិតជិត ២ពាន់នាក់នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “អារឿងការផ្ដល់ការអនុគ្រោះ ពន្ធឬមិនផ្ដល់! អារឿងEBA ហ្នឹងវាគ្មានអីត្រូវឲ្យខ្លាចទេ រឿងដែលត្រូវព្រួយបារម្ភ នឹងគួរឲ្យខ្លាចនោះ គឺមេរោគ Covid-19 នេះទៅវិញទេ” ៕

To Top