ព័ត៌មានជាតិ

សម្ដេចតេជោ ៖ បើចង់ថតរូបខ្ញុំ បានល្អ និងក្មេងជាងវ័យ ទាល់តែថត មិនឲ្យដឹងខ្លួន

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ចង់ថតរូបសម្ដេចឲ្យបានល្អ និងក្មេងជាងវ័យនោះ ទាល់តែថតមិនឲ្យដឹងខ្លួន ប្រសិនបើដឹងខ្លួនច្បាស់ជា មុខមិនញញឹមទេ ព្រោះមិនចេះញញឹមដាក់កាមេរ៉ា ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី១៨ កុម្ភៈ នេះ ថា «ព្រឹកមិញអ្នកថតរូបបានថតរូបខ្ញុំ ដោយមិនដឹងខ្លួន មើលឃើញរូបខ្លួនឯង ដំបូងមិនស្គាល់ទេ ព្រោះរាងក្មេងបន្តិចតែមើលយូរទើបដឹងថា ខ្លួនឯងចាស់ហើយ តែកម្លាំងនៅដូចយុវជន អាយុ២៥ឆ្នាំ។ បើចង់ថតរូបខ្ញុំបានល្អ ទាន់តែថតមិនឲ្យដឹងខ្លួន ប្រសិនដឹងខ្លួនច្បាស់ជា មុខមិនញញឹមទេ ព្រោះមិនចេះញញឹមដាក់កាមេរ៉ា» ៕

To Top