ព័ត៌មានជាតិ

ក្រុមហ៊ុន SINGMENG និង ក្រុមហ៊ុន SPEEDWIND បានចុះកិច្ចព្រមព្រៀង ក្នុងការផ្តល់ សិទ្ធិលក់ផលិតផល និងសេវាកម្ម របស់ក្រុមហ៊ុន SINGMENG

ភ្នំពេញ៖ ក្រុមហ៊ុន SINGMENG និង ក្រុមហ៊ុន SPEEDWIND កាលពីថ្ងៃច័ន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចុះកិច្ចព្រមព្រៀង ក្នុងការផ្តល់ សិទ្ធិអោយក្រុមហ៊ុន SPEEDWIND លក់ផលិតផល និងសេវាកម្ម របស់ ក្រុមហ៊ុន SINGMENG ។

ក្រុមហ៊ុន SPEEDWIND មានមូលនិធិយ៉ាងរឹងមាំ និងមានបទពិសោធន៍ យ៉ាងទូលំទូលាយ លើវិស័យចែកចាយនិងលក់ផលិតផល និង សេវាកម្មជាច្រើន សម្រាប់ផ្គត់ផ្គង់ តម្រូវការរបស់ប្រជាជនក្នុងប្រទេសកម្ពុជា។

ដើម្បីឲ្យកាន់តែមានភាពងាយស្រួល អតិថិជនទាំងអស់ អាចរកជាវ នៅកញ្ចប់សេវាកម្មអ៊ីនធើណិតរបស់ ក្រុមហ៊ុនSINGMENGតាមតម្រូវការ របស់ លោកអ្នកនៅ គ្រប់បណ្តាហាងរបស់ក្រុមហ៊ុន SPEEDWIND នៅ រាជធានីភ្នំពេញ ដោយក្នុងនោះលោកអ្នក អាចជ្រើសរើសកញ្ចប់សេវាកម្ម មានដូចជា៖

  1. កញ្ចប់Family Wifiអ៊ីនធើណិត 9Mbps, 11Mbps, 12Mbps
  2. កញ្ចប់Family Plusអ៊ីនធើណិតជាមួយទូរទស្សន៍ (8Mbps, 9Mbps, 11Mbps, 12Mbps + TV)
  3. កញ្ចប់COMBOអ៊ីនធើណិតជាមួយទូរទស្សន៍ (6Mbps, 8Mbps, 10Mbps + TV)
  4. ទូរទស្សន៍ SINGMENG TV (OTT TV) បច្ចេកវិទ្យាចុងក្រោយ
  5. Business Lite Fiber Optic Internet: 30Mbps (Local Speed 50Mbps)
  6. សេវាកម្មIP

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ស៊ីងម៉ឹង ធេលីមីឌា គឺជាក្រុមហ៊ុនដែលផ្តល់ “សេវាកម្មកម្សាន្តចម្រុះដ៏ល្អបំផុតនៅកម្ពុជា” ដែលផ្តល់ជូននូវសេវាអ៊ីនធើណិត ល្បឿនលឿន សម្រាប់គេហដ្ឋាន អាជីវកម្ម ក្រុមហ៊ុន សហគ្រាស និងផ្តល់ដំណោះស្រាយ ពហុចម្រុះរួមមាន ទូរទស្សន៍ឆ្លាតវ័យOTT សហគមន៍ឆ្លាតវ័យ និងកម្មវិធីទស្សនា ទូរទស្សន៍តាមទូរស័ព្ទដៃ SPlus App) និងដំណោះស្រាយ សម្លេង(VoIP) ដែលបាននឹងកំពុងរីកចម្រើន យ៉ាងឆាប់រហ័សនៅប្រទេសកម្ពុជា។

គោលដៅចម្បងរបស់ក្រុមហ៊ុន ស៊ីងម៉ឹង ធេលីមីឌា គឺធ្វើជាក្រុមហ៊ុនចម្បង ដែលផ្តល់ជូនសេវាកម្មប្រព័ន្ធទូរគមនាគមន៍ ធំជាងគេនៅក្នុងប្រទេសកម្ពុជា និងផ្តល់ជូនការកម្សាន្ត បែបឌីជីថលដែលធំជាងគេនៅ អាស៊ីអាគ្នេយ៍នេះ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ ក្រុមហ៊ុន ស្ពីដវីន សប ដែលមានអាស័យដ្ឋាននៅអគារ Regency Complex A, មហាវិថី ម៉ៅសេទុង សង្កាត់ ទំនប់ទឹក ខណ្ឌ ចំការមន រាជធានីភ្នំពេញ។

ទូរស័ព្ទមកកាន់លេខ 085 726 111
Facebook: Speedwind

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top