ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី៖ បុរសជនជាតិខ្មែរ ដែលរកឃើញផ្ទុកមេរោគ កូរ៉ូណា មានសុខភាពល្អ មិនទ្រុឌទ្រោមឡើយ

ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ជាង៣ពាន់នាក់ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២០ នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា​ បុរសជនជាតិខ្មែរ ដែលរកឃើញ ផ្ទុកមេរោគកូរ៉ូណា នៅខេត្តសៀមរាបនោះ ពេលនេះមានសុខភាពល្អធម្មតា មិនទ្រុឌទ្រោមឡើយ ខណៈមន្រ្តីជំនាញកំពុងយកសំណាក អ្នកដែលធ្លាប់មានទំនាក់ទំនង ជាមួយបុរសជនជាតិជប៉ុន ដែលផ្ទុកជំងឺកូវីដ១៩ទៅពិនិត្យបន្តទៀត។

ក្នុងនោះសម្ដេចតេជោ ក៏បានអំនាវនាវកុំឲ្យ មានការរើសអើង ដល់អ្នកសៀមរាបឲ្យសោះ ជាពិសេសមិនត្រូវរើសអើង ចំពោះជនជាតិខ្មែរ និងជនបរទេសឡើយ ស្របពេលអ្នកទេសចរបរទេស កំពុងបន្តដំណើរកម្សាន្ត ធម្មតានៅសៀមរាប។

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×