ភ្នំពេញ៖ ក្រុមវេជ្ជបណ្ឌិតជំនាញ នៃក្រសួងសុខាភិបាលកម្ពជា នៅព្រឹកថ្ងៃទី១១ខែមីនានេះបានចុះយកវត្ថុសំណាករបស់អ្នកដំណើរ និងបុគ្គលិកបម្រើ ការងារ ចំនួន ៦៤នាក់ នៅលើនាវាមកពិនិត្យ និងបញ្ជូនទៅ ធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
នាវាទេសចរណ៍នេះ បានមកសំចត នៅកំពង់ផែទន្លេមេគង្គ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ហើយអ្នកដំណើរ និងបុគ្គលិកទាំង៦៤នាក់ ពុំត្រូវបានអនុញ្ញាតឱ្យឡើងគោកទេ ដោយត្រូវពិនិត្យតាមដាន១៤ថ្ងៃសិន បន្ទាប់ពីស្ត្រីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំម្នាក់ ត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ១៩។
រដ្ឋបាលខេត្តកំពង់ចាម ប្រាប់ពលរដ្ឋ កុំអោយភិតភ័យ ចំពោះការរកឃើញ ខូវិដ១៩ ករណីទីបី លើនាវាទេសចរណ៍ដែល ចូលចតនៅខេត្តកំពង់ចាម ។