ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ធ្វើតេស្តរកកូវីដ១៩ បានចំនួន១១១២ករណី ក្នុងនោះរកឃើញវិជ្ជមាន ៣៥ករណី

ភ្នំពេញ ៖ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាព និងទិសដៅការងារ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង” និង “បច្ចុប្បន្នភាពជំងឺរលាកសួតបង្ក ដោយវីរុសកូវីដ១៩” នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងអះអាងថា រហូតមកដល់ពេលនេះក្រសួង បានធ្វើតេស្តរកមេរោគកូវីដ ១៩ បានចំនួន១១១២ករណី ដោយក្នុងនោះ រកឃើញអ្នកផ្ទុកកូវីដ១៩នេះ ចំនួន៣៥ករណី ៕ ដោយ៖ធី លីថូ

To Top