ព័ត៌មានជាតិ

យុវជនបែក ថ្នាំញៀនម្នាក់ ដុតផ្ទះបងប្រុសខ្លួន ឆេះខ្ទេច

តាកែវ ៖ យុវជនប្រើប្រាស់ថ្នាំញៀនម្នាក់ បានធ្វើសកម្មភាពដុតបំផ្លាញ ផ្ទះរបស់បងប្រុសខ្លួនឯង បន្ទាប់ពីខ្លួនបានប្រើប្រាស់ថ្នាំញៀន លើសកម្រឹត«បែកថ្នាំ» ។ សកម្មភាពដុតបំផ្លាញ ផ្ទះនេះបានកើតឡើង នៅយប់ថ្ងែពុធ ទី១៨ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង២២និង១០នាទី នៅភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ដោយបំផ្លាញផ្ទះឈើពីរខ្នង ប្រក់ក្បឿង បេតុងក្រោម ទំហំ ៧គុណ៩ ។

បើយោងតាម លោកវរេសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការនគរបាល ក្រុងដូនកែវ បានឲ្យដឹងថា ករណីភ្លើងឆេះនេះ គឺបណ្ដាលមកពីយុវជនបែកថ្នាំម្នាក់ឈ្មោះ រស់ ការ ភេទប្រុសអាយុ២០ឆ្នាំ មានមុខរបមិនពិតប្រាកដ បានធ្វើសកម្មភាព ដុតបំផ្លាញផ្ទះបងប្រុសបង្កើត ខ្លួនឯងមានឈ្មោះ រស់ សំបួរ ភេទប្រុស អាយុ ៣៥ ឆ្នាំមុខរបពេទ្យ រស់នៅភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ចំណែកឯ ។ ចំពោះសម្ភារៈខូតខាត ផ្ទះឆេះអស់៨៥% គ្រែ០៣ ក្រៅពីនោះ គ្មានរបស់របបរអ្វីសំខាន់ទេ។

លោកអធិការនគរបាលក្រុងដូនកែវ បានបន្តថា ក្រោយពីទទូលបានព័ត៌មានភ្លាម កម្លាំងនគរបាល ក្រុងដូនកែវ ប៉ុស្តិ៍បារាយណ៍ អន្តរាគមន៍ នឹងរថយន្ត ពន្លត់អគ្គីភយ័ ចំនួន០ ២គ្រឿង បានចេញមកដល់ កន្លែងកើតហេតុបាញ់ ទឹកពន្លត់អស់ចំនួន០៤រថយន្ត ទើបបានរលត់ជាស្ថាពរ នៅវេលាម៉ោង២២:៥៥ នាទី នាថ្ងែខែឆ្នាំដដែល ។

បច្ចុប្បន្នជនបង្កបាននាំខ្លួនមកអធិការដ្ឋាន នគរបាលក្រុងដូនកែវ ដើម្បីសាកសួរ កសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

To Top