ព័ត៌មានជាតិ

ព្រះបរមរាជវាំង ផ្អាកការរៀបចំ ព្រះរាជពិធីត្រស្គិសង្ក្រាន្ត (ភាណយក្ស)

ភ្នំពេញ ៖ ក្រសួងព្រះបរមរាជវាំង សម្រេចផ្អាកពិធីត្រស្តិសង្ក្រាន្ត (ភាណយក្ស) ដែលគ្រោងរៀបចំនៅថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ខាងមុខនេះ។

យោងតាមសេចក្តីជូនដណឹង របស់ក្រសួងព្រះបរមរាជវាំង ចេញផ្សាយ នៅថ្ងៃទី១៨ ខែមីនា បានលើកឡើងថា ដោយយោងតាមលិខិត របស់ក្រសួងសុខាភិបាល ស្តីពីការបិទនូវការជួបជុំ បែបសាសនានៅទូទាំងប្រទេស ក្នុងស្ថានភាពជំងឺកូវីដ១៩ កំពុងរីករាលដាល ជាសាកលនោះ ក្រសួងព្រះបរមរាជវាំង មានកិត្តយសសូមបង្គំទូលថ្វាយ និងជម្រាបជូន សម្តេច ព្រះរាជវង្សានុវង្ស និងមន្ត្រីរាជការបំរើការ នៅព្រះរាជខុទ្ទកាល័យ ព្រះមហាក្សត្រ និងព្រះរាជខុទ្ទកាល័យសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះមេត្តាជ្រាបថា ព្រះរាជពិធីត្រស្តិសង្ក្រាន្ត (ភាណយក្ស) ដែលនឹងប្រារព្ធនៅព្រះបរមរាជវាំង ចាប់ពីថ្ងៃទី២០ដល់២៣ ខែមីនាឆ្នាំ២០២០ នឹងផ្អាកមិនមានការរៀបចំឡើយ ៕ ដោយ៖ ស សំណាង

To Top