ព័ត៌មានជាតិ

ឃាត់ខ្លួន ជនជាតិវៀតណាមម្នាក់ ដកហូតថ្នាំញៀន ៤៧កញ្ចប់

ភ្នំពេញ : បុរសជនជាតិវៀតណាមម្នាក់ ត្រូវកម្លាំងនគរបាលបង្រ្កាប ជាក់ស្ដែង និងដកហូតថ្នាំញៀន ៤៧កញ្ចប់ កាលពីរសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ចំណុច ផ្លូវលំ ក្រុម៩ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងហុង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅ៩ ភូមិសង្កាត់ស្វាយប៉ាក មុខរបរមិនពិត រាកដ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចដកហូតថ្នាំក្រាមពណ៌សថ្លា ចំនួន៤៧កញ្ចប់ (ធំល្មម០៥ ពណ៌លឿង០២) ឃាត់ខ្លួនពីបទជួញដូរនូវសារធាតុញៀនខុសច្បាប់ ។

លោក ហ៊ាង ថារ៉េត អធិការ ខណ្ឌបានអោយដឹងថា មុនធ្វើការស៊ើបអង្កេត ដោយទទួលបានព័ត៌មានផ្នែកជំនាញ រួចក៏ចាត់អោយលោក អធិការរងទទួលផែនជំនាញ ក្រោយមកធ្វើការ បង្រ្កាបជនសង្ស័យ បានភ្លាមពេលកំពុងចែកចាយគ្រឿងញៀន ហើយជនសង្ស័យលាក់គ្រឿងញៀន ក្នុងកាបូបស្ពាយ ជាក់ស្ដែងជនសង្ស័យទទួលស្គាល់វត្ថុតាងជារបស់ខ្លួន ពិតមែនទិញក្នុង១កញ្ចប់ថង់ធំ យករំលែកជាកញ្ចប់តូចតែមិនទាន់បានលក់ផង ក៏កម្លាំងនគរបាលបង្រ្កាបបានតែម្ដង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងថ្នាំក្រាមសថ្លាចំនួន៤៧កញ្ចប់ ត្រូវបានឃុំខ្លួនសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

To Top