Covid-19

រកឃើញពលករ១០នាក់ មានអាការៈលើសកំដៅ ខណៈពលករជាង៥០០នាក់ផ្សេងទៀត បានអនុញ្ញាតឲ្យទៅផ្ទះជាធម្មតា

ភ្នំពេញ៖ ក្នុងចំណោមពលករជិត៦០០នាក់ ដែលបានធ្វើដំណើរចាកចញពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ត្រូវបានអាជ្ញាធរនិងក្រុមគ្រូពេទ្យពិនិត្យរកឃើញភាពមិន ប្រក្រតីចំនួន១០នាក់ ដោយមានអាការៈក្ដៅខ្លួន ហើយត្រូវបាន ក្រុមគ្រូពេទ្យ បញ្ជូនទៅមន្ទីរពេទ្យបង្អែកដីថ្មី ដើម្បីយកទៅពិនិត្យព្យាបាលបន្ត។

គិតត្រឹមម៉ោង៧យប់ថ្ងៃ ២៣ ខែមីនា ឆ្នាំ២០២០នេះពលករដែលត្រឡប់ពីប្រទេសថៃ ប្រមាណជិត៦០០នាក់ ទាំងនៅស្ថានីយ៍រថភ្លើង និងមណ្ឌលសំចត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរសម្រេច អនុញាតិឲ្យបន្តដំណើរទៅស្រុកកំណើតរៀងៗខ្លួនហើយ ក្រោយពីក្រុមគ្រូពេទ្យ ពិនិត្យឃើញថាពួកគាត់ គ្មានជម្ងឺកូវូត១៩។

បើតាមការសាកសួរបានឲ្យដឹងថា ភាគច្រើនពលរដ្ឋទាំងនោះគឺមកពីខេត្តកំពង់ចាម ព្រៃវែង ស្វាយរៀង បាត់ដំបង កំពង់ធំ សៀមរាប និងបន្ទាយមានជ័យ។

ទន្ទឹមគ្នានៃការវិលត្រឡប់នេះ អាជ្ញាធរ បានចែកបាយម្នាក់១ប្រអប់ ទឹកសុទ្ធ១ដប ហើយក៏មានការជួយការពារសុវត្ថិភាព ពីសំណាក់កម្លាំងនគរបាល និងកងរាជអាវុធ យ៉ាងយកចិត្តទុកដាក់ផងដែរ។

ចំណែក ពលករជាង៥០០នាក់ផ្សេងទៀត ពេលនេះ កំពុងរករថយន្តឈ្នួល ជិះទៅស្រុកកំណើតរៀងៗខ្លួនៗ ៕

To Top