Covid-19

ស្ថានីយរថភ្លេីង ក្រុងប៉ោយប៉ែត​ គឺជាទីសំចតទី១​ ក្នុងការត្រួតពិនិត្យរកវីរុស​ កូវីដ-១៩​ ចំពោះពលករខ្មែរ​ ត្រឡប់មកពីថៃ

ភ្នំពេញ​ ៖​ ដេីម្បីរួមចំណែកទប់ស្កាត់ វីរុស​ កូវីដ-១៩​ (COVID-19) ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ បានឲ្យដឹងថា​ ស្ថានីយរថភ្លេីងក្រុងប៉ោយប៉ែត​ ជាទីសំចតទី១​ សម្រាប់ដំណេីរការត្រួតពិនិត្យ​សុខភាព​ពលករខ្មែរ ដែលទេីបវិលត្រឡប់មកពីថៃ​ ​​ជាង​ ៦០០នាក់​។ 

យោងតាមគេហទំព័រហ្វេសប៊ុករបស់​ ក្រសួងសាធារណការ​ នារសៀល​ថ្ងៃទី​២៣​ ខែមីនា​ ឆ្នាំ២០២០​ បានបញ្ជាក់ថា​ “​ដេីម្បីរួមចំណែកទប់ស្កាត់ វីរុសកូវីដ១៩​ ស្ថានីយរថភ្លេីងក្រុងប៉ោយប៉ែត​ ត្រូវបានជ្រេីសរេីសជាទីសំចតទី១​ សម្រាប់ដំណេីរការត្រួតពិនិត្យ​សុខភាព ​ជូនបងប្អូនពលករ ដែលទេីបវិលត្រឡប់មកពីប្រទេសថៃ​​ ចំនួនជាង​ ៦០០នាក់”។ 

សូមរំលឹកថា គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២០ នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺ កូវីដ-១៩ ចំនួន៨៦ករណី ខណៈក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធមួយចំនួនទៀត កំពុងបន្តស្វែងរក និងធ្វើតេស្តលើអ្នកពាក់ព័ន្ធ ផ្សេងទៀត ៕ដោយ​ ៖​ អេង​ ប៊ូឆេង​

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top