Covid-19

ពលករខ្មែរ សម្រុកមកពីថៃ យ៉ាងគំហុក ! រាជរដ្ឋាភិបាល អំពាវនាវឲ្យអាជ្ញាធរ ចុះអប់រំតាមភូមិ ឃុំ ដើម្បីទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ១៩

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ពលរករខ្មែរដែលធ្វើការ នៅប្រទេសថៃ បានចូលមកស្រុកកំណើត វិញប្រមាណ១ម៉ឺន៥ពាន់នាក់ ហើយរាជរដ្ឋាភិបាល អំពាវនាវឲ្យមានការអប់រំ តាមភូមិ ឃុំ ស្រុក ដើម្បីទប់ស្កាត់រីករាលដាល ជំងឺកូវីដ១៩ ។

ការប្រកាស របស់សម្តេចស ខេង នេះបន្ទាប់ពីប្រទេសថៃ បានសម្រេចបិទច្រកព្រំដែន ទាំងអស់ ជាមួយកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ ទើបធ្វើឲ្យពលរដ្ឋករខ្មែរ ធ្វើការនៅថៃ បានសម្រុកចាកចេញ មកស្រុកកំណើតវិញ ។

ក្នុងកិច្ចសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅព្រលាន យន្តហោះ អន្តរជាតិភ្នំពេញ សម្តេច ស ខេង បានបដិសេធសារសំឡេងថា សម្តេចឲ្យការបិទផ្សារ ដែលធ្វើឲ្យទំនិញឡើងថ្លៃ ជាការមិនពិត ។

សម្តេចបានលើកឡើងថា សម្តេចបានធ្វើអំពាវនាវ ដល់មន្ត្រីផ្ទៃក្នុងក្រសួងមហាផ្ទៃ ថា ជំងឺដែលឆ្លងនោះ ដោយសារអ្នកខ្លះទៅផ្សារ ហើយទិញរបស់ ដោយប្រគល់លុយ ទើបធ្វើឲ្យមានការឆ្លងក៏មាន ។

សម្តេចបញ្ជាក់ថា ៖«មនុស្សភាគច្រើន ទៅផ្សារហើយកាន់លុយ ទិញទៅវិញទៅមក ដែលអាចធ្វើឲ្យឆ្លងផងដែរ ។ ខ្ញុំនិយាយក្នុងន័យអីចឹងទេ មិនមែនអំពាវនាវ ដល់ប្រជាពលរដ្ឋ ថាមានការបិទផ្សារនោះទេ »។

ជាមួយគ្នានោះដែរសម្តេច ស ខេង ក៏បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរដែល មកពីធ្វើការនៅប្រទេសថៃ ហើយបានចូលមកស្រុកវិញ មានរង្វង់ប្រមាណ១ ម៉ឺន៥ពាន់នាក់ ។

សម្តេចក៏បានលើកឡើងថា ចំពោះការវិលត្រឡប់ របស់បងប្អូនពលករខ្មែរ មកពីប្រទេសថៃនេះ មិនបានធ្វើការត្រួតពិនិត្យសុខភាពអស់ទេ អីចឹងសម្តេច បានធ្វើសំណើរទៅសម្តេច តេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី ដើម្បីឲ្យរដ្ឋបាលនៅតាមមូលដ្ឋានទៅជួបពលក រទាំងនោះនៅផ្ទះ ពីស្ថានភាពរបស់គាត់ ។ ក្នុងករណីដែលមានករណី ឆ្លងជំងឺកូវីដ១៩នេះ អាចនឹងបិទការធ្វើដំណើរ នៅក្នុងភូមិ ឬកន្លះភូមិអីចឹងព្រោះថានៅកម្ពុជាមិ នដូចជាប្រទេសគេនោះទេ ។

យ៉ាងណាក្តីសម្តេច ស ខេង ក៏បានលើកឡើងថា នៅកម្ពុជាមិនទាន់ឈានដ ល់ធ្វើការបង្ឃាំងមនុស្ស មិនឲ្យចេញពីផ្ទះដូចប្រទេសអីតាលី ឬប្រទេសផ្សេងនោះទេគឺ ធ្វើការអំពាវនាវសិន ។ ប៉ុន្តែបើនៅប្រទេសផ្សេង បើមិនស្តាប់នឹងមានការផាកពិន័យ ហើយអាចជាប់គុកទៀត ។

សម្តេចបញ្ជាក់ថា ៖« យើងយកវិធានការ ប្រៀបដូចជាការឃោសនា បោះឆ្នោតអីចឹង គឺចាក់មេក្រូ ប្រកាសតាមភូមិ រហូតដល់ប្រជាពលរដ្ឋយល់ ហើយធ្វើការដូរទីតាំងផ្សេង រហូតដល់ប្រជាពលរដ្ឋយល់» ៕ ដោយ៖ ស សំណាង

To Top