Covid-19

លោក ដូណាល់ ត្រាំ ស្នើសុំការគាំទ្រ ឧបករណ៍ វេជ្ជសាស្រ្តពីកូរ៉េខាងត្បូង ដើម្បីប្រយុទ្ធប្រឆាំង នឹងវីរុសកូរ៉ូណា

វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញក្តីសង្ឃឹមកាលពីថ្ងៃអង្គារ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីលោក មូន ជេអ៊ីន ថាប្រទេសកូរ៉េខាងត្បូង អាចផ្តល់ការគាំទ្រឧបករណ៍វេជ្ជសាស្ត្រ ដើម្បីជួយប្រយុទ្ធប្រឆាំង នឹងវីរុសកូរ៉ូណា។

លោក មូន បានឆ្លើយតបថារដ្ឋាភិបាល របស់លោកនឹងផ្តល់ ការគាំទ្រ ជាអតិបរិមា ប្រសិនបើមាន នៅពេលមេដឹកនាំទាំងពីរ បានពិភាក្សាអំពីកិច្ច សហប្រតិបត្តិការទ្វេភាគី ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតវីរុសកូវីដ-១៩ថ្មីនេះ។

អ្នកនាំពាក្យបានឲ្យដឹងថា បន្ទាប់មកលោកបានចង្អុលបង្ហាញថា ការយល់ព្រមពីរដ្ឋបាលចំណីអាហារ និងឱសថ (FDA) ប្រហែលជាចាំបាច់ ហេីយជាការឆ្លើយតបលោក ប្រធានាធិបតីត្រាំ បានឲ្យដឹងថាលោកនឹងចាត់វិធានការ ជាបន្ទាន់សម្រាប់រឿងនោះ “នៅថ្ងៃនេះ” ៕
ដោយ ឈូក បូរ៉ា

To Top