ព័ត៌មានជាតិ

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១ករណីថ្មី បន្ថែមទៀត និងជាសះស្បើយ ៨ករណី

ភ្នំពេញ៖ ក្រសួងសុខាភិបាលបាន ចេញសេចក្ដីប្រកាសព័ត៌មានមួយ បញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ មីនា ២០២០ចំនួនអ្នកឆ្លងសរុបមាន១០៣ នាក់ ចំណែកចំនួនអ្នកជាសះស្បើយ កើនដល់២១នាក់ និងគ្មានចំនួនអ្នកស្លាប់នោះទេ។

ចំពោះថ្ងៃទី២៩មីនា នេះក្រសួងបានរកឃើញ ១ករណីថ្មីទៀត ជាជនជាតិខ្មែរ វិជ្ជមានវីរុសកូវីដ១៩ នៅខេត្តបន្ទាយមានជ័យ និងអ្នកព្យាបាលជាសះស្បើយ ចំនួន៨នាក់ នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត (០៥នាក់) នៅបាត់ដំបង (០១នាក់) កំពង់ឆ្នាំង (០១នាក់) និងព្រះវិហារ (០១នាក់)៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top