ព័ត៌មានជាតិ

កម្លាំងនគរបាលខណ្ឌឫស្សីកែវ ​ឃាត់ខ្លួនជនសង្ស័យ២នាក់ រួមទាំងថ្នាំញៀន ក្រាមព៌ណសមួយចំនួន

ភ្នំពេញ​ ៖ កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ​នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បានសហការជាមួយ នឹងកម្លាំងនគរបាលខណ្ឌប៉ុសិ្តតួសង្កែ១ បានធ្វើការស្រាវជ្រាវបង្ក្រាប ជាក់ស្ដែងករណីជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀននៅចំណុចផ្លូវលំក្រុមទី៤ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់ រួមមានឈ្មោះ ១/ឈ្មោះសុខ ហេង ភេទប្រុសអាយុ៣០ឆ្នាំជនជាតិខ្មែរ មានទីលំនៅសា្នក់បន្ទប់ជួលក្រុមទី៤ ភូមិទួលសំពៅសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ និងទី២/ ឈ្មោះហេង ចាន់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខែ្មរមានទីលំនៅក្រុម៤ ផ្លូវលំភូមិទួលសំពៅ សងា្កត់ទួលសងែ្ក១ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ ។

ផ្ទាំងពាណិជ្ជកម្ម

ក្រោយឃាតើខ្លួន សមត្ថកិច្ចដកហូតបាននូវវត្ថុតាង ក្រាមពណ៍សថ្លា ចំនួន៣៤កញ្ចប់ថង់ តូចផងដែរ ។

បច្ចុប្បន្នសង្ស័យទាំងពីរ រួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការ ៕

To Top
×