ព័ត៌មានជាតិ

កូនស្រី​តារា​កំប្លែង​ជើងចាស់ នាយត្រដក់ ចងក​ សម្លាប់​ខ្លួន ​នៅផ្ទះ​សំណាក់​ អាស៊ាន ​បង្ក​ការ​ភ្ញាក់ផ្អើល​

​ភ្នំពេញ​ ៖ ​កូនស្រី​តារា​កំប្លែង​ជើងចាស់ ​គឺ ​នាយ ត្រដក់ បានសម្រេច​បញ្ចប់​ជីវិត​ដោយ​ការចង.ក​ សម្លាប់ខ្លួន​ នៅក្នុងផ្ទះសំណាក់អាស៊ាន តាមបណ្តោយផ្លូវលេខ៤៧ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​មូលដ្ឋាន​ ។​

ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ ​បាន​កើតឡើង​នា​វេលា​ម៉ោង​ប្រមាណ​១​និង​៤០​នាទី​រសៀល ​ថ្ងៃ​ទី​៣០​ ខែ​មីនា ​ឆ្នាំ​២០២០​នេះ​។​

សមត្ថកិច្ចបានឲ្យដឹងថា នារីដែលចងកសម្លាប់ខ្លួនមានឈ្មោះវ៉ាន់ ដានីត អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ៩អឺ១ ផ្លូវលេខ៤៧ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

សេចក្ដីរាយការណ៍​បាន​បន្តថា ​នារី​រងគ្រោះ​ដែល​ត្រូវជា​កូន​របស់​តារា​កំប្លែង​នាយ ត្រដក់ បាន​យក​កន្សែង​រុំ​ចង.ក​ សម្លាប់​ខ្លួន​បានសម្រេច​។

​ភ្លាមៗ​នោះដែរ​ គេ​ក៏បាន​សង្កេតឃើញ​វត្តមាន​តារា​កំប្លែង​នាយ ត្រដក់ បាន​ទៅដល់​ចំណុច​កើតហេតុ​ផងដែរ​ ៕

To Top