ភ្នំពេញ៖ក្រុមហ៊ុន HODO GROUP បានឧបត្ថម្ភម៉ាស់ចំនួន១លានជូនកម្ពុជា តាមរយៈកាកបាទក្រហមកម្ពុជា ខណៈម៉ាសដំបូងដែលមានចំនួន២០ម៉ឺន ត្រូវបាន ដឹកជញ្ជូនទៅដល់ភ្នំពេញរួចរាល់ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២០។
ពិធីនេះធ្វើឡើងដោយ លោកCAO JIANJIANG អគ្គនាយកក្រុមហ៊ុនតំបន់សេសដ្ឋកិច្ចពិសេសក្រុង ព្រះសីហនុបានប្រគល់ម៉ាសដំបូងដល់លោកស្រី អានី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជាជំនួសឲ្យក្រុមហ៊ុនHODO GROUP ។
លោកស្រី អានី សុខអាន បានថ្លែងអំណរគុណក្រុមហ៊ុនHODO GROUP ។ តាមរយៈនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែង អំណរគុណថា “កាកបាទក្រហមកម្ពុជានឹងប្រើប្រាស់សម្ភារៈទាំងនេះក្នុងសកម្មភាពមនុស្សធម៌ឲ្យអស់លទ្ធភាព ដើម្បីជួយប្រជាពលរដ្ឋខ្មែរក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដូចដែលយើងបាននិយាយហើយថា ស្រឡាញ់គ្នាក្នុងគ្រាក្រ។ ចិននិងកម្ពុជារួមចិត្តតែមួយ”។
លោក WU GUOQUAN ទីប្រឹក្សាពាណិជ្ជកម្ម និងសេដ្ឋកិច្ច អមស្ថានទូតចិនបានឲ្យដឹងដែរថា ពេលនេះ កម្ពុជាមានតំរូវការសំរាប់សម្ភារៈក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ហើយក្រុមហ៊ុន HODO GROUP ដែលជាម្ចាស់ភាគហ៊ុនចិនរបស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុបានផ្តល់ជំនួយជាម៉ាស់ចំនួនមួយលានជូនកម្ពុជាដើម្បីជួយសម្រួលការលំបាក។
លោក CAO JIANJIANG អគ្គនាយកក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានថ្លែងថា កន្លងមក តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុតែងតែទទួល បានការយកចិត្តទុកដាក់និងការគាំទ្រពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។ការឧបត្ថម្ភម៉ាស់មិនគ្រាន់តែបានបង្ហាញពីការគោរពដ៏ឧត្តុង្គឧត្តមពីក្រុមហ៊ុន HODO GROUP និងក្រុហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញឲ្យឃើញនូវ មិត្តភាពដ៏ជ្រាលជ្រៅចំពោះប្រជាពលរដ្ឋកម្ពុជា ទៀតផង ។
លោកស្រី អានី សុខអាន បន្តថា កម្ពុជា-ចិនជាមិត្តល្អ មិត្តពិតប្រាកដ ។ ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ១៩នៅកម្ពុជាមក រដ្ឋាភិបាលចិននិងប្រជាជនចិន បានផ្តល់ជំនួយជាច្រើនដល់កម្ពុជា ដោយបានបញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន និងឧបត្ថម្ភសម្ភារៈវេជ្ជ សាស្រ្តយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។ ម៉ាស់ដែលឧបត្ថម្ភដោយក្រុមហ៊ុន HODO GROUP គឺជាសម្ភាៈដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវការបន្ទាន់នាពេលបច្ចុប្បន្ន ។ រាជរដ្ឋាភិបាលកម្ពុជានឹងចងចាំទុកក្នុងចិត្តជានិច្ច ។
កាលពីថ្ងៃទី៥ ខែកុម្ភៈ ខណៈចិនស្ថិតក្នុងដំណាក់កាលពិបាលបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងជាបន្ទាន់ នេះគឺជាអំណោយថ្លៃថ្លាជាងគេដែលប្រជាជនចិនទទួលបាននៅពេលនោះ ។ បច្ចុប្បន្ននេះ កម្ពុជាកំពុងខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រដ្ឋាភិបាល និងសង្គមស៊ីវិលចិនបានផ្តល់ការគាំទ្រក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩តាមមធ្យោបាយផ្សេងៗជាបណ្តើរៗ ក្នុងនោះ រួមមានសហគ្រាសចិនមានសមត្ថភាពដូចជាក្រុមហ៊ុន HODO GROUP ៕