Covid-19

ក្រុមហ៊ុនចិន បរិច្ចាគម៉ាស់វេជ្ជសាស្រ្ត ៦ម៉ឺនសន្លឹក ជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងកូវីដ១៩

ភ្នំពេញ៖ នៅពេលវីរុសកូវីដ-១៩ រីករាលដាលខ្លាំងនៅប្រទេសចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានពុះពារគ្រោះថ្នាក់សួរសុខទុក្ខ និងផ្តល់ភាពកក់ក្តៅដល់ទីក្រុងប៉េកាំង និងប្រជាជនចិនចំនួន ១៤០០លាននាក់ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០។ ប្រជាជនចិននឹងមិនភ្លេច នូវមិត្តភាពដ៏ជ្រាលជ្រៅរបស់ ប្រជាជនកម្ពុជាចំពោះពួកគេឡើយ។

វីរុសមិនបែងចែកប្រទេស ក្នុងពេលដែលរដ្ឋាភិបាលចិន អាចគ្រប់គ្រងវីរុសកូវីដ-១៩ យ៉ាងមានប្រសិទ្ធិភាព វីរុសនេះបានរីករាលដាលពេញពិភពលោក ធ្វើឱ្យពិភពលោកទាំងមូល ស្ថិតក្នុងភាពលំបាក ហើយប្រទេសកម្ពុជា ក៏ទទួលរងផលប៉ះពាល់នេះផងដែរ។ សហគ្រាសចិនដែលវិនិយោគ នៅប្រទេសកម្ពុជាក៏ដូចជានៅខេត្តព្រះសីហនុ បានបរិច្ចាគសម្ភារៈ និងថ្នាំដល់សាលាខេត្តព្រះសីហនុ។

នៅថ្ងៃទី៧ និងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ក្រុមហ៊ុន យូណាយ អ៊ិនធើណេសិនណល (ខេមបូឌា) ហ្វរេន អ៊ិនវេសមេន គ្រុប ខមភេនី លីមីធីត ក៏ដូចជាក្រុមហ៊ុន យិៈចៀ ធួរីហ្សឹម ឌីវេឡុបមេន ខមភេនី និងគណៈកម្មាធិការគ្រប់គ្រង គម្រោងឆ្នេរមាសឆ្នេរប្រាក់ ក្រោមការដឹកនាំរបស់លោក FU XIANTING ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានធ្វើដំណើរឆ្ពោះទៅសាលាខេត្តព្រះសីហនុ និងសាលាស្រុកព្រៃនប់ ដើម្បីបរិច្ចាគម៉ាស់វេជ្ជសាស្រ្តចំនួន ៦ម៉ឺនសន្លឹក ជូនអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ និងសង្ឃឹមថាទឹកចិត្តដ៏ស្តួចស្តើងនេះ អាចជួយសម្រាលសម្ពាធការងារ ក្នុងការគ្រប់គ្រងវីរុសកូវីដ-១៩ របស់ពីសាលាខេត្ត និងសាលាស្រុកក្នុងអំឡុងពេលនេះ។

ទីក្រុងថ្មីព្រះសីហនុ “ឆ្នេរមាសឆ្នេរប្រាក់” បានបញ្ចប់ការរៀបចំបែបបទ ទៅតាមនីតិវិធីច្បាប់ និងបានបញ្ចប់ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធដូចជា ទឹក អគ្គិសនី ផ្លូវ ប្រព័ន្ធទំនាក់ទំនង។ល។ ដែលសមស្របតាមលក្ខខណ្ឌ អភិវឌ្ឍន៍ខ្នាតធំ ហើយវីឡានិងសណ្ឋាគារមួយចំនួន ក៏បានចាប់ផ្តើមអាជីវកម្មផងដែរ។ លើសពីនេះ ក្រុមហ៊ុនបានបញ្ចប់ ផ្លូវទេសចរណ៍មួយខ្សែ ដែលកំណត់យកសង្រ្គាមនិងស្នេហារវាង “ព្រះរាជបុត្រហ៊ុនទៀន និងរាម” ជាគោល ហើយផ្លូវទេសចរណ៍នេះទទួលបាន ការពេញចិត្តពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងខិតខំវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធនៃកំពង់ផែ រោងចក្រទឹកស្អាត និងអនុស្ថានីយអគ្គិសនី។ល។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនកំពុងរៀបចំការងារ សាងសង់មជ្ឈមណ្ឌលសន្និសីទអន្តរជាតិ សណ្ឋាគារសន្និសីទអន្តរជាតិ ទីលានវាយកូនហ្គោល មន្ទីរពេទ្យអន្តរជាតិ សាលារៀន និងអគារជាច្រើនទៀត ដែលទាំងអស់នេះអាចបំពេញ លក្ខខណ្ឌទីផ្សារវិនិយោគបាន។

ទោះបីវីរុសកូវីដ-១៩បានដាក់កម្រិតលើការ ដឹកជញ្ជូនសម្ភារៈ និងការអភិវឌ្ឍន៍នៅឆ្នេរមាសឆ្នេរប្រាក់ក៏ដោយ ពួកយើងជឿជាក់ថា វាគ្រាន់តែបណ្តោះអាសន្នប៉ុណ្ណោះ។ ស្ថិតក្នុងស្ថានភាព “ពិភពលោកក្នុងវាសនាតែមួយ” នេះ ប្រទេសក្នុងសកលលោកនឹងរួមសាមគ្គីគ្នា ព្រមទាំងយកឈ្នះវីរុសកូវីដ-១៩នេះដោយភាពវៃឆ្លាតរបស់ ប្រជាជនក្នុងសកលលោក។ ក្រុមហ៊ុនខ្ញុំបាទរួមទាំងសហគ្រាសចិន ធ្លាប់បានឆ្លងកាត់ដំណាក់ការដ៏ឈឺចាប់ និងដំណាក់ការកំណែតម្រូវ ដែលកើតមានឡើងនៅប្រទេសកម្ពុជា ក្នុងអំឡុងពេលអភិវឌ្ឍន៍ទីក្រុង ពួកយើងពិតជាយល់ច្បាស់ អំពីបញ្ហាដែលសាលាខេត្តព្រះសីហនុ ជួបប្រទះក្នុងពេលអភិវឌ្ឍន៍ទីក្រុង និងសេដ្ឋកិច្ច ។

ទោះបីថ្ងៃក្រោយជួបទុក្ខលំបាកអ្វីក៏ដោយ ស្ថិតក្រោមការគាំទ្ររបស់សាលាខេត្ត ពួកយើងនៅតែបន្តវិនិយោគ តំបន់ឆ្នេរមាសឆ្នេរប្រាក់ ដើម្បីធ្វើឱ្យទីក្រុងថ្មីព្រះសីហនុ “ឆ្នេរមាសឆ្នេរប្រាក់” ក្លាយជាឋានសួគ៌វិស្សមកាលទេសចរណ៍ អន្តរជាតិដ៏ល្បីល្បាញនៅអាស៊ីអាគ្នេយ៍ និងទទួលស្វាគមន៍ភ្ញៀវគ្រប់ជាតិសាសន៍ ក្រោយយកឈ្នះវីរុសកូវីដ-១៩នេះ។

ពួកយើងនឹងយកឈ្នះវីរុសកូវីដ-១៩ ដែលគ្មានមេត្តាធម៌នេះ តស៊ូឡើងប្រទេសកម្ពុជា តស៊ូឡើងខេត្តព្រះសីហនុ សូមជូនពរប្រជាជនកម្ពុជា ទាំងអស់មានសុខភាពល្អ និងសុវត្ថិភាពជានិច្ច ៕

To Top