Covid-19

ក្រោយជប៉ុន សម្រេចដាក់ក្រុងតូក្យូ និងខេត្តចំនួន៦ ក្នុងគ្រាមានអាសន្ន ទូតកម្ពុជា ប្រាប់ពលរដ្ឋខ្មែរកុំឲ្យចេញពីផ្ទះ

ភ្នំពេញ៖ ក្រោយរដ្ឋាភិបាលជប៉ុន បានសម្រេចដាក់ទីក្រុងតូក្យូ និងខេត្តចំនួន៦ គឺខេត្ត Kanagawa, Saitama, Chiba, Osaka, Hyogo និងខេត្ត Fukuoka ក្នុងគ្រាមានអាសន្នសម្រាប់រយៈពេល១ខែ ចាប់ពីថ្ងៃទី៨ ខែមេសា ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានអំពាវនាវប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ សិក្សា ធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន កុំចេញពីផ្ទះបេីមិនមានការចាំបាច់ ។ នេះបេីយោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតកម្ពុជា ប្រចាំនៅជប៉ុន។

ផ្ទាំងពាណិជ្ជកម្ម
To Top