Covid-19

Covid-19៖ សម្ដេច ទៀ បាញ់ ក្រើនរំលឹកពលរដ្ឋ អនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការនានា ទោះអត្រាអ្នកឆ្លងមានកម្រិតទាប

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានផ្ញើរសារក្រើនរំលឹកដល់ ប្រជាពលរដ្ឋទាំងអស់ បន្តថែទាំសុខភាពឱ្យបានល្អ និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការនានា ដែលក្រសួងសុខាភិបាលបានណែនាំ បើទោះជាអត្រាចម្លងមេរោគ COVID-19 នៅកម្ពុជាមានកម្រិតទាប ហើយករណីព្យាបាលឱ្យជាសះស្បើយ មានចំនួនច្រើនយ៉ាងណាក៏ដោយ ។

សម្ដេចពិជ័យសេនា បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០នេះថា “បើទោះជាអត្រាចម្លងមេរោគ COVID-19 នៅកម្ពុជាមានកម្រិតទាប ហើយករណីព្យាបាលឱ្យជាសះស្បើយមានចំនួនច្រើនយ៉ាងណាក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តថែទាំសុខភាពឱ្យបានល្អ និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការនានា ដែលក្រសួងសុខាភិបាលបានណែនាំ។”

ផ្ទាំងពាណិជ្ជកម្ម

សូមរំលឹកថា គិតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ កម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយចំនួន ៧៥នាក់ស្មើរនឹង ៦២,៥០% ក្នុងចំណោមអ្នករកឃើញ វិជ្ជមានមេរោគកូវីដ-១៩ សរុបចំនួន ១២០នាក់ ៕

ដោយ៖ បាន ធារ៉ូ

To Top