Covid-19

អាវុធហត្ថរាជធានីភ្នំពេញ ច្នៃប្រឌិតទូរបាញ់ថ្នាំ សម្លាប់មេរោគ និងកំបាំងមុខ ដើម្បីប្រើប្រាស់ ក្នុងអង្គភាព! (វីដេអូ)

អាវុធហត្ថរាជធានីភ្នំពេញ ច្នៃប្រឌិតទូរបាញ់ថ្នាំ សម្លាប់មេរោគ និងកំបាំងមុខ

អាវុធហត្ថរាជធានីភ្នំពេញ ច្នៃប្រឌិតទូរបាញ់ថ្នាំ សម្លាប់មេរោគ និងកំបាំងមុខ ដើម្បីប្រើប្រាស់ ក្នុងអង្គភាព!

បាន​បង្ហោះ​ដោយ Dap_News_Website នៅ អាទិត្យ 12 មេសា 2020

ភ្នំពេញ៖ ដោយស្ថានភាពប្រទេសកម្ពុជា កំពុងចូលរួមប្រយុទ្ធប្រឆាំង កម្ចាត់មេរោគឆ្លងកូវីដ-១៩ ជាមួយពិភពលោក អាវុធហត្ថរាជធានីភ្នំពេញ ក៏បានចូលរួមយ៉ាងសកម្ម ក្នុងការបង្កាទប់ស្កាត់ ការរីករាលដាលជំងឺឆ្លង ដ៏កាចសាហាវនេះ ដោយអនុវត្តតាមការណែនាំ របស់រាជរដ្ឋាភិបាល, ក្រសួងសុខាភិបាល ក៏ដូចជា មតិណែនាំ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ជាបន្តបន្ទាប់ លោកឧត្តមសេនីយ៍ឯ រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដាក់ចេញនូវផែនការពារជម្ងឺឆ្លង ដល់កម្លាំងក្រោមឱវាទទាំងអស់ ឲ្យអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដោយផ្តើមចេញពីការថែរក្សា អនាម័យផ្ទាល់ខ្លួន អនាម័យជុំវិញអង្គភាព អនាម័យតាមគ្រួសារ វិធានការប្រុងប្រយ័ត្ន រក្សានូវគម្លាតសង្គម ជៀសវាងការជួបជុំ ពាក់ម៉ាស់ពេលចេញប្រតិបត្តការនៅទីប្រជុំជន វាស់ស្ទង់កម្ដៅជារៀងរាល់ថ្ងៃ លាងសម្អាតដៃដោយសាប៊ូ អាល់កុល ឬជែលសម្លាប់មេរោគ ស្របតាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ដោយអនុវត្តយ៉ាងតឹងរឹងសម្រាប់សមាជិកអាវុធហត្ថភ្នំពេញទាំងអស់ ក៏ដូចជាភ្ញៀវចេញចូលអង្គភាព និងបានចូលរួមផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ជូនដល់ប្រជាជន មហាជន នៅតាមបណ្តាមូលដ្ឋាន ភូមិសង្កាត់ក្នុងខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ ជាប្រចាំតាមរយៈ ការចេញនូវម៉ូតូកង់បី១២គ្រឿង បំពាក់ដោយគ្រឿង បំពងឃោសនស័ព្ទ សម្រាប់ផ្សព្វផ្សាយ។

ផ្ទាំងពាណិជ្ជកម្ម

កន្លងមក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានបន្ថែមនូវវិធានការពារដោយបំពាក់នូវទូរបាញ់ថ្នាំសម្លាប់មេរោគ នៅច្រកចូលទីបញ្ជាការរាជធានី បើកចែកនូវធុង បាញ់ថ្នាំសម្លាប់មេរោគ ដល់បណ្តាមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌ ទាំង១៤ ក្នុងរាជធានីភ្នំពេញ ដោយភ្ជាប់ជាមួយ ទឹកថ្នាំសម្លាប់មេរោគ សាប៊ូលាងដៃ ក្រដាស់ជូតដៃ ស្រោមដៃ ម៉ាស និងត្រីខ គ្រប់ៗខណ្ឌ និងបាននាំយកស្បៀងអាហារ សម្ភារៈរក្សាអនាម័យមួយចំនួន ទៅចែកជូនដល់ពលរដ្ឋក្រីក្រ១០១គ្រួសារក្នុងសង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ថ្មីៗនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានចាត់ក្រុមការងារ ច្នៃប្រឌិតដោយខ្លួនឯង នូវទូរបាញ់ថ្នាំសម្លាប់មេរោគ សម្រាប់បំពាក់ ជូនដល់បណ្តា មូលដ្ឋានអាវុធហត្ថខណ្ឌ ទាំង១៤ និង កំបាំងមុខរាប់ពាន់ សម្រាប់សមាជិក អាវុធហត្ថរាជធានីភ្នំពេញ យកទៅប្រើប្រាស់ ក្នុងពេលចេញ ប្រតិបត្តិការបំពេញការងារ៕

To Top