Covid-19

វ៉ាក់សាំង សម្រាប់កូវីដ-១៩ ឈានដល់ដំណាក់កាល ពិសោធន៍ព្យាបាលជំងឺលើកទី២ ដោយមានការស្គាល់ពីWHO

ភ្នំពេញ៖ វ៉ាក់សាំង Adenovirus សម្រាប់ជំងឺវីរុស COVID-19 ត្រូវបានឈានដល់ដំណាក់កាលពិសោធន៍ព្យាបាលជំងឺ លើកទី២ ដោយមានការទទួលស្គាល់ ដោយអង្គការសុខភាពពិភពលោក (WHO)។

យោងតាមហ្វេសប៊ុក ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ឲ្យដឹងថា “នាថ្ងៃទី១២ ខែមេសា វ៉ាក់សាំងAdenovirus សម្រាប់ជំងឺវីរុសCOVID-19 ដែលត្រូវបានស្រាវជ្រាវ ដោយក្រុមអ្នកជំនាញ ដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវ វេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធា ប្រទេសចិន ត្រូវបានឈានដល់ដំណាក់កាលពិសោធន៍ព្យាបាលជំងឺលើកទី២។

ក្នុងបណ្ដាញប្រព័ន្ធផ្សព្វផ្សាយ របស់អង្គការសុខភាពពិភព លោកបានប្រកាសថា នេះជាវ៉ាក់សាំង សម្រាប់ជំងឺវីរុស COVID-19 តែមួយគត់លើពិភពលោក ដែលបានឈានដល់ដំណាក់ កាលពិសោធន៍ព្យាបាល ជំងឺលើកទី២ ។

To Top