Covid-19

ក្រសួងសុខាភិបាល បដិសេធ ចំពោះព័ត៌មានបង្ហោះលើ ហ្វេសប៊ុកថា មានឱសថសម្រាប់ ព្យាបាលជំងឺ កូវីដ-១៩

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានធ្វើការបដិសេធ ចំពោះព័ត៌មានមិនពិតនៃវីដេអូ ដែលបាន បង្ហោះដោយ គណនីហ្វេសប៊ុកឈ្មោះ Guthleber Sophen ពាក់ព័ន្ធនឹងការប្រើប្រាស់ឱសថ សម្រាប់ព្យាបាល ឬបង្ការជំងឺ កូវីដ-១៩។

យោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ថា «ក្រសួងសុខាភិបាល សូមធ្វើការបដិសេធទាំងស្រុងនូវ ព័ត៌មានមិនពិតដែលបានបង្ហោញ ដោយវិដេអូនៃគណនីខាងលើ ដែលបាននិយាយពី ប្រភេទឱសថទាំងនេះថា អាចការពារ ឬព្យាបាលជំងឺ កូវីដ-១៩ ដោយគ្មានការទទួលស្គាល់ពីអាជ្ញាធរ សុខាភិបាលនៃប្រទេសណា មួយ និងអង្គការសុខភាពពិភពលោក ឡើយ»។

ក្រសួងសុខាភិបាល រៀបរាប់ថា កម្ពុជាក៏ដូចជាប្រទេសនានាក្នុងពិភពលោកដែរ បានរៀបចំ ពិភាក្សាគ្នា សម្រាប់ព្យាបាលជំងឺ កូវីដ-១៩ ដោយពុំមានឱសថ ដូចដែលបានផ្សព្វផ្សាយក្នុង វិដេនេះឡើយ។ក្រសួង អំពាវនាវទៅដល់ ប្រជាពលរដ្ឋទាំងអស់ មិនត្រូវជឿតាមព័ត៌មានមិនពិ តនេះឡើយ ព្រោះប្រភេទឱសថទាំងអស់នេះ មានគុណភាពព្យាបាលខុសៗគ្នា ហើយមាន ផលរំខានផ្សេងៗគ្នាដែរ ហើយនៅពេលប្រើប្រាស់ មិនបានត្រឹមត្រូវ វាអាចបណ្ដាលឲ្យប៉ះពាល់ ដល់សុខភាពអ្នកប្រើប្រាស់ទៀតផង។

ដើម្បីជៀសវាងគ្រោះថ្នាក់ពីការប្រើប្រាស់ឱសថខាងលើ ក្នុងការព្យាបាល ឬបង្ការជំងឺកូវីដ-១៩ អាចប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួង សូមជូនព័ត៌មានដល់ពលរដ្ឋទាំងអស់គ្នាថា «ហាមប្រើប្រាស់ ឱសថខាងលើនេះ» ដោយគ្មានវេជ្ជបញ្ជា ត្រឹមត្រូវឡើយ។

សូមរំលឹកថា រហូតមកដល់ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា បានព្យាបាលជាសះ ស្បើយ ចំនួន១០៧នាក់ ចំណែកកំពុងសម្រាកព្យាបាលជំងឺមាន ចំនួន១៥នាក់ ហើយ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ទាំងអស់ នៅកម្ពុជា សរុបមានចំនួន១២២នាក់៕

To Top