ព័ត៌មានជាតិ

រយៈពេលបីខែ ព្រឹទ្ធសភា ទទួលបណ្តឹង ១៦ករណី ដោះស្រាយបាន១ករណី

ភ្នំពេញ ៖ ក្នុងសម័យប្រជុំលើកទី៤ នីតិកាលទី៤ ព្រឹទ្ធសភា ចាប់ពីថ្ងៃទី២៣ ខែមករា ដល់ថ្ងៃទី២៣ ខែមេសា បានទទួលបណ្តឹង ចំនួន១៦ករណី និងដោះស្រាយបាន១ករណី និងឆ្លើយតបទៅម្ចាស់ បណ្តឹង ១២ករណី ព្រមទាំងអនុម័តច្បាប់ជាច្រើន ។

លោក ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា បានលើកឡើង ក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធ សភាលើកទី៥នីតិកាលទី៤ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា ដោយមានការចូលរួម ពីសមាជិកព្រឹទ្ធសភា៥២រូប ថា ព្រឹទ្ធសភាបាន ទទួលពាក្យបណ្តឹងចំនួន១៦ករណី ធ្វើកំណត់បង្ហាញពាក្យ បណ្តឹងចំនួន១២ករណី ធ្វើលិខិតអន្តរាគមន៍ ទៅក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយ ចំនួន១២ករណី កំពុងពិនិត្យសិក្សាចំនួន៤ករណី ឆ្លើយតបទៅម្ចាស់បណ្តឹង ចំនួន១២ករណី និងបានទទួលលិខិត ឆ្លើយតបអំពីការដោះស្រាយ ពាក្យបណ្តឹង របស់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធចំនួន៣ករណី ព្រមទាំងបានដោះស្រាយបញ្ចប់ ១ករណី និងទទួលឯកសារ ពាក្យបណ្តឹង ដែលក្រសួងស្ថាប័នពាក់ព័ន្ធ ចម្លងជូនមកគណៈកម្មការ ដើម្បីជូនជ្រាបចំនួន២៤ករណី ។

លោកបន្តថា នៅក្នុងសម័យប្រជុំនេះក៏មាន ប្រជុំផ្ទៃក្នុងគណៈកម្មការ ចំនួន៣៣លើក ចុះបេសកកម្មក្នុងប្រទេស ចំនួន១២លើក, បំពេញបេសកកម្មក្រៅ ប្រទេសចំ នួន២លើក , ចូលរួមសិក្ខាសាលា វេទិកា និងកិច្ចប្រជុំនានាចំនួន១៨៨លើក ,ទំនាក់ទំនងជាមួយស្ថាប័នជាតិ និងអន្តរជាតិចំនួន៧លើក, ចូលរួមពិធីផ្លូវការផ្សេងៗចំនួន២២០លើក ,សមាជិកគណៈកម្មការនានា ចុះមូលដ្ឋានដោយឡែករៀងៗខ្លួនចំនួន១៨៨លើក ។

លោកក៏បានលើកឡើងថា គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានប្រជុំចំនួន៥លើក ដើម្បីពិនិត្យអំពីដំណើរការ របស់ព្រឹទ្ធសភា ព្រមទាំងរៀបចំរបៀបវារៈ និងកំណ ត់កាលបរិច្ឆេទប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ និងបើកសម័យប្រជុំលើកទី៥ ព្រឹទ្ធសភា នីតិកាលទី៤ តាមរបៀបវារៈដូចតទៅៈ
១-ពិនិត្យ និងសម្រេចលើរបាយការណ៍ទូទាត់ថវិការបស់ព្រឹទ្ធសភាឆ្នាំ ២០១៩។
២-ពិនិត្យ និងសម្រេចអំពីគោលការណ៍បែងចែក និងប្រើប្រាស់ថវិកាព្រឹទ្ធសភាឆ្នាំ២០២០ ។
៣-ប្រជុំពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ចំនួន៩ច្បាប់។
៤-ពិនិត្យ និងសម្រេចលើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៤ និងលើកទី៥ ព្រឹទ្ធសភា នីតិកាលទី៤
៥-កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៤។
ព្រឹទ្ធសភាបានប្រជុំជាវិសាមញ្ញចំនួន២លើក ដោយមានរបៀបវារៈដូច
ខាងក្រោម៖
១-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម
លើសន្ធិសញ្ញាស្តីពី ការផ្ទេរទណ្ឌិតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
២-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
៣-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ ព្រមលើសន្ធិសញ្ញាស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
៤-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើពិធីសារទី១ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មទំនិញអាស៊ាន។
៥-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើពិធីសារទី៣ ស្តីពី វិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។
៦-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម
លើពិធីសារទី២ ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។
៧-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់
ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អ៊ិនវេសម៉ិនគ្រុបឯ.ក សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព៧០០មេហ្គាវ៉ាត ខេត្តកោះកុង។
៨-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន
ហានសេង ខូ ម៉ាញ សម្រាប់គម្រោងវិនិយោគសាងសង់ខ្សែបណ្តាញបញ្ជូន អគ្គិសនីតង់ស្យុង២៣០គីឡូវ៉ុលតភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្ម ខេត្តឧត្តរ
មានជ័យមកអនុស្ថានីយសៀមរាបខាងកើត ។
៩-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ហានសេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគសាងសង់ រោងចក្រអគ្គិស នីដុតធ្យូងថ្មអានុភាព២៦៥មេហ្គាវ៉ាត ខេត្តឧត្តរមានជ័យ។

នៅចន្លោះសម័យប្រជុំលើកទី៤ និងលើកទី៥ គណៈកម្មការនានារបស់ ព្រឹទ្ធសភា បានយកចិត្តទុកដាក់បំពេញ ការងារយ៉ាងសកម្មដោ យបានជួបពិភាក្សា ការងារជាមួយក្រសួង ស្ថាប័ននានា និងចុះតាមបណ្តាខេត្ត រាជធានី ដើម្បីតាមដានការអនុវត្តរដ្ឋធម្មនុញ្ញ ច្បាប់ និងគោលនយោបាយនានា ដែលរាជរដ្ឋាភិបាល បាននឹងកំពុងដាក់ឱ្យអនុវត្ត ដើម្បីលើកកម្ពស់ជីវភាពរស់នៅ លើគ្រប់វិស័យ របស់ប្រជាជនយើងនៅទូទាំងប្រទេស ។ ដោយឆ្លុះបញ្ចាំងតាមរយៈដំណើរបេសកកម្ម ទៅកាន់គ្រប់មូលដ្ឋាន គណៈ-កម្មការនានាព្រឹទ្ធសភា សូមវាយតម្លៃខ្ពស់ ចំពោះលទ្ធផល និងសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ ដែលរាជរដ្ឋាភិបាលខិតខំសម្រេចបានដោយសកម្ម ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងប្រសិទ្ធភាព និងគុណភាពមួយថ្មី ដែលឈរលើកំណែទម្រង់លើគ្រប់វិស័យ ជាពិសេសការតម្រង់ទិសអនុវត្តគោលនយោបាយយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ៕ ដោយ៖ ស សំណាង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×