Covid-19

កូវីដ-១៩៖ CREA ស្នើសុំ ធនាគារ និងគ្រឹះស្ថាប័នមីក្រូហិរញ្ញវត្ថុឯកជន គោរពតាមសំណូមពររបស់ធនាគារជាតិ

ភ្នំពេញ៖ សមាគមអ្នកវាយជំនាញអចលនទ្រព្យកម្ពុជា (Cambodia Real Estate Association-CREA) បានថ្លែងការសំណូមពររបស់ផងខ្លួន ឱ្យបណ្តាធនាគារ និងគ្រឹះស្ថាប័ន មីក្រូហិរញ្ញវត្ថុឯកជន ដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសកម្ពុជា គោរពនិងអនុវត្ត តាមសេចក្តីស្នើសុំរបស់ ធនាគារជាតិនៃកម្ពុជា ចំពោះការបន្ធូរបន្ថយ កម្រៃសេវាមួយចំនួន ដើម្បីជួយសម្រួល អតិថិជនរបស់ខ្លួន ក្នុងគ្រាដែលកម្ពុជា និងពិភពលោកទាំងមូល ប្រឈមនឹងការរីករាលដាល នៃកូវីដ១៩។

ថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល លោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល CREA បានឱ្យដឹងថា លោកពិតជាបានឃើញពីការលំបាកនានា របស់ អតិថិជន របស់ គ្រឹះស្ថាន ធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងនោះ ដែលកំពុងរងផលប៉ះពាល់ ពីការរីករាលកូវីដ១៩ ។

ធនាគារជាតិនៃកម្ពុជា តាមរយៈលិខិតរបស់ខ្លួន ធ្វើទៅកាន់បណ្តាអគ្គនាយក និងអគ្គនាយិក គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចុះថ្ងៃទី២០ខែមេសា ឆ្នាំ២០២០ និងដែលទើបផ្សព្វផ្សាយ នៅថ្ងៃទី២៤ ខែមេសា បានឱ្យដឹងថា ក្នុងស្ថានភាពពិភពលោក ក៏ដូចជា កម្ពុជា កំពុងប្រឈមនឹងការរីករាលដាលនៃវិរុស កូវីដ-១៩ ធនាគារជាតិនៃកម្ពុជា ស្នើសុំឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទាំងអស់ ផ្ដល់ការ អនុគ្រោះបន្ថែមដល់អតិថិជន ដើម្បីជួយសម្រាល បន្ទុករបស់ពួកគាត់ ជាពិសេស បន្ធូរបន្ថយ កម្រៃសេវាផ្សេងៗ ពាក់ព័ន្ធនឹងឥណទាន ឬលើកលែងការផាកពិន័យផ្សេងៗ ចំពោះអតិថិជន របស់ខ្លួន ចាប់ពីថ្ងៃចេញលិខិតតទៅ រហូតដល់ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។
ថា ធនា គារជាតិ ធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការរបស់ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែល បាននិងកំពុង អនុវត្តវិធានការនានា ដែលបានដាក់ចេញកន្លងមក។

ធនគារជាតិបន្ដថា «ក្នុងស្ថានភាពដែលពិភពលោក ក៏ដូចជា កម្ពុជា កំពុងប្រឈមនឹងការរីករា លដាលនៃវិរុសកូវីដ-១៩ ធនាគារជាតិនៃកម្ពុជា ស្នើសុំការយោគយល់ពី គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្ដល់ការអនុគ្រោះ បន្ថែមដល់អតិថិជន ដើម្បីជួយសម្រាលបន្ទុករបស់ពួកគាត់ មួយកម្រិតទៀតក្នុងគ្រាលំបាកនេះ ដូចជា ការបន្ធូរបន្ថយកម្រៃសេវាផ្សេងៗ ពាក់ព័ន្ធនឹងឥណ ទាន ឬលើកលែងការផាកពិន័យផ្សេងៗ ចំពោះអតិថិជនរបស់ខ្លួន ចាប់ពីកាលបរិច្ឆេទនៃលិខិតនេះ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០»៕

To Top