ព័ត៌មានជាតិ

ក្រសួងសាធារណការ អំពាវនាវ ដល់អ្នកទទួល សេវាបណ្ណបើកបរ ត្រូវរក្សាគម្លាតគ្នា ដើម្បីការពារ កូវីដ-១៩

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវ ទៅដល់អ្នកទទួលសេវាបណ្ណបើកបរ ត្រូវរក្សាគម្លាតគ្នា និងគោរពតាមគោលការណ៍ ណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីការពារការ រីករាលដាល ជំងឺកូវីដ-១៩ ។

យោងតាមគេហទំព័រ ហ្វេសប៊ុករបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រសួងអរគុណ សម្រាប់ការទទួល សេវាបណ្ណបើកបរ នៅផ្សារទំនើបអ៊ីអនទី១ និងអ៊ីអន២ យ៉ាងច្រើនកុះករ ។

ក្រសួងបន្ដថា «សូមអំពាវនាវ និងស្នើសុំការសហការ ពីបងប្អូនប្រជាពលរដ្ឋទាំងអស់ រក្សា គម្លាតតាមការណែនាំ ដោយមានការសម្របសម្រួល របស់មន្ត្រីផ្ទាល់ ពេលមកទទួល សេវាបណ្ណបើកបរ និងបន្តរក្សាភ្ជាប់គោល ការណ៍អនាម័យ ពាក់ម៉ាសឲ្យត្រឹមត្រូវតាមការចាំ បាច់ ដើម្បីការពារ ការរីករាលដាល ជំងឺកូវីដ-១៩ ទាំងអស់គ្នា» ។

បន្ថែមពីនេះទៀត ក្រសួងសាធារណការ ក៏បានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋ ដែលបានមកទទួល និងប្រើប្រាស់សេវានៅមណ្ឌលផ្តល់បណ្ណបើកបរយានយន្ត នៅផ្សារទំនើប អ៊ីអនទី១ និងអ៊ីអន២ យ៉ាងច្រើនកុះករ ក្នុងរយៈពេលថ្មីៗនេះ។

សូមរំលឹកថា រហូតដល់ពេលនេះ ក្រសួងសុខាភិបាលកម្ពុជា បានព្យាបាលអ្នក ជំងឺកូវីដ-១៩ ជាសះស្បើយ សរុបចំនួន១១៩នាក់។ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺនេះ នៅសល់តែ ៣នាក់ប៉ុណ្ណោះ ខណៈចំនួនអ្នកឆ្លងសរុបនៅកម្ពុជា មានចំនួន១២២នាក់ ៕ ដោយ ៖ អេង ប៊ូឆេង

To Top
×