ព័ត៌មានជាតិ

សម្ដេច ស ខេង ប្រារព្ធពិធីបុណ្យ គម្រប់ខួប៥ឆ្នាំ ជូនដួងវិញ្ញាណក្ខន្ធ សម្ដេច ជា ស៊ីម

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ស្រី ញ៉ែម សាខន សខេង ព្រមទាំងក្រុមគ្រួសារ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ បាន អញ្ជើញប្រារព្ធ ពិធីបុណ្យគម្រប់ខួប៥ឆ្នាំ និងគម្រប់ខួប១១ឆ្នាំ ឧទ្ទិសកុសលជូនចំពោះ ដួងវិញ្ញាណក្ខន្ធ សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកស្រី ញ៉ែម សាសឿន ជាស៊ីម ។

សូមរំលឹកថា សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម បានទទួលមរណភាព កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ ក្នុងជន្មាយុ៨៣ឆ្នាំ៕

To Top