ព័ត៌មានជាតិ

អាគាររដ្ឋបាលប្រណិត របស់មូលដ្ឋាន កងរាជអាវុធហត្ថ​ ខណ្ឌដូនពេញ នឹងត្រូវបានបញ្ចប់រួចរាល់ ក្នុងពេលឆាប់ៗ

ភ្នំពេញ៖ នារសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តឆ្លៀតពេលពីការងារ ក្នុងអង្គភាព ចុះទៅពិនិត្យ ការងារសាងសង់អាគាររដ្ឋបាល មូលដ្ឋានអាវុធហត្ថ ខណ្ឌដូនពេញជាថ្មី ម្ដងទៀត ដើម្បីជម្រុញ ឲ្យក្រុមជាងប្រឹងប្រែងស្ថាបនា ឲ្យបានឆាប់រួចរាល់ តាមការកំណត់ និងប្រិតប្រៀងគុណភាព ស្របតាមស្តង់ដារបច្ចេកទេស។

ជាលទ្ធផល នៃការចុះត្រួតពិនិត្យនិងជម្រុញការងារ ជាប្រចាំឃើញថា អាគាររដ្ឋបាលប្រណិតរបស់មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌដូនពេញ មួយនេះ លេចចេញជារូបរាង៨០%ហើយ ហើយនឹងត្រូវបានបញ្ចប់រួចរាល់ ដាក់ឲ្យប្រើប្រាស់ ក្នុងពេលដ៏ខ្លីខាងមុខនេះ។

ឆ្លៀតក្នុងឱកាសចុះត្រួតពិនិត្យនោះ ផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយកនូវភេសជ្ជៈមួយចំនួយចែក ជូនដល់ក្រុមកម្មករសំណង់ ក៏ដូចជាកងកម្លាំងឈរជើងការពារក្នុងការដ្ឋាន ប្រកបដោយ កាយវិកាយកចិត្តទុកដាក់ និងស្និតស្នាលកក់ក្ដៅបំផុត៕

To Top