ព័ត៌មានជាតិ

ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ និងអតីតយុទ្ធជន សរុបចំនួន៦១គ្រួសារ បានទទួលអំណោយសប្បុរសធម៌ ពីសាខាកាកបាទក្រហមកម្ពុជា

កោះកុង : លោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុងលោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល និងជាប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រែអំបិល នៅថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២០ បានដឹកនាំក្រុមការងារ និងសមាជិកសមាជិកាខេត្ត.ស្រុក នាំយកអំណោយរបស់ សាខាកាកបាទក្រហមខេត្ត និងអនុសាខាបាទក្រហមកម្ពុជា ស្រុកស្រុកស្រែអំបិល ផ្តល់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចាស់ជរាស្ត្រីម៉េម៉ាយ ជនរងគ្រោះនិងជនងាយរងគ្រោះ ចំនួន២ឃុុំ គឺឃុំស្រែអំបិលនិងឃុំជីខក្រោម សរុបចំនួន៦១គ្រួសារ។

ការចុះសំណេះសំណាលនេះ លោកស្រី មិថុនា ភូថង បានថ្លែងថា ទោះបីជំងឺឆ្លងកូវិដ១៩ ដែលមានការរីរាលដាល នៅលើពិភពលោក ក៍ដោយកាកបាទក្រហមកម្ពុជា នៅតែយកចិត្តទុក្ខដាក់ ជាប់ជានិច្ចជាពិសេស ការផ្តាំផ្ញើសាកសួរទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចជាកាលសម្តេចតែងតែ គិតគូរជានិច្ច ពីសុខទុក្ខ សុខភាពនិងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនគិតភាពលំបាក ជិតឬឆ្ងាយ ព្យុះភ្លៀងឡើយកាកបាទក្រហមកម្ពុជា ទៅដល់ទីនោះភ្លាម ដោយមិនរុញរាឡើយ។

លោកស្រីអភិបាលខេត្ត ក៏បានផ្តាំផ្ញើអោយបងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយត្ន័ ជាប់ជានិច្ចចំពោះ មេរោគកូវីដ១៩ ដោយត្រូវថែទាំសុខភាព ធ្វើអនាម័យជាប់ជាប្រចាំក្នុងការរស់នៅ ពិសេសអនុវត្ត អោយបានទៀងទាត់ តាមការណែនាំ ផ្សព្វផ្សាយអប់រំរបស់ ក្រសួងសុខាភិបាល មន្ទីរពេទ្យក្រុមលោកគ្រូពេទ្យ ហើយយើងត្រូវចូលរួម ទប់ស្កាត់ការរីករាលដាល មេរោគកូវីដ១៩ នេះជាប់ជានិច្ចផងដែរ ។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រីអភិបាលខេត្ត បានបន្ថែមថា បើបងប្អូនណា មានលក្ខណៈ សង្ស័យពីសុខភាពខ្លួន ឬកូនចៅត្រូវអញ្ជើញ ទៅមន្ទីរពេ ទ្យឬមណ្ឌលសុខភាព ដែលនៅជិតលំនៅដ្ឋាន បងប្អូនភ្លាមៗ ដើម្បីឲ្យលោកគ្រូពេទ្យ ធ្វើការពិនិត្យសុខភាព និងផ្តល់ប្រឹក្សាជូនបងប្អូន ហើយសូមបងប្អូនត្រូវធ្វើ ការអនាម័យ ជាប់ជានិច្ចតាមការណែនាំ ផ្សព្វផ្សាយ របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល។

លោកស្រីបានបញ្ជាក់ថា ទោះបីប្រទេសយើងមានស្ថានភាព កូវិតដ១៩ ធូរស្រាលក៍ដោយ យើងក៍ត្រូវប្រុងប្រយ័ត្ន ការពារសុខភាព និងធ្វើអនាម័យបរិស្ថាន តាមការណែនាំរបស់លោកគ្រូពេទ្យ និងការផ្សព្វផ្សាយអបរំ របស់ក្រសួងសុខាភិបាល ជាប់ជានិច្ចពីព្រោះជំងឺ ឆ្លងកូវិដ១៩ មិនទាន់រលាយបាត់ ពីពិភពលោកនៅឡើយទេ ព្រោះជំងឺនេះកាចសាហាវណាស់ វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ និងអាចធ្វើឲ្យមនុស្សបាត់បង់ អាយុជីវិតផងដែរ។ ហេតុដូច្នេះនេះយើងត្រូវ ចូលរួមការពារប្រសើរជាងព្យាបាល។

អំណោយដែលត្រូវផ្តល់ ជូនពលរដ្ឋក្រីក្រ និងអតីតយុទ្ធជនទាំង៦១គ្រួសារក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម គ្រឿងឧបភោគបរិភោគមួយចំនួននិងសម្ភារៈ សម្រាប់ការពារជំងឺកូវិដ១៩ ថវិកាចំនួន ៥មឺុនរៀលផងដែរ៕

To Top