ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ធ្វើពិធីក្រុងពាលី ឲ្យដំណើរការសាងសង់ អគារសាលាខេត្តជាផ្លូវការ ដើម្បីបម្រើ សេវាសាធារណៈជូនប្រជាពលរដ្ឋ

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ១៨ ខែមិថុនាឆ្នាំ ២០២០ បានរៀបចំពិធីក្រុងពាលី អនុញ្ញាតឲ្យ ដំណើរការសាងសង់ អគាររដ្ឋបាលសាលាខេត្តបន្ត ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ។

តាមមន្ត្រី សាលាខេត្តកំពង់ចាម បានឲ្យដឹងថា ក្រោយពីបានផ្អាកការសាងសង់មួយរយៈ អាគារសាលាខេត្តនេះ ត្រូវបានរៀបចំឲ្យដំណើរការ សាងសង់ជាបន្ត ដោយអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា លោកចង់ឱ្យមន្ត្រី សាលាខេត្ត មានការិយាល័យ ធ្វើការបានសមរម្យ ដើម្បីបម្រើ សេវាសាធារណៈជូនប្រជាពលរដ្ឋ ។

មន្ត្រីដដែល បានបញ្ជាក់ថា ដោយមើលឃើញ ពីការលំបាករបស់មន្ត្រី ដែលកំពុងបម្រើការងារនៅសាលាខេត្ត ក៏ដូចជាការចង់ផ្តល់នូវទីកន្លែងសមរម្យ សម្រាប់មន្ត្រីបំពេញការងារប្រចាំថ្ងៃ ក្នុងការបម្រើសេវាសាធារណៈ ជូនដល់ បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន ដែលមកទទួលសេវាសាធារណៈ នៅសាលាខេត្តនោះ ទើបលោក អ៊ុន ចាន់ដា អភិបាលខេត្ត បានឯកភាពជាមួយថ្នាក់ដឹកនាំខេត្ត និងអនុញ្ញាតឲ្យបន្តការសាងសង់ អគាររដ្ឋបាលថ្មីនេះ ឡើងវិញ ដែលគម្រោងអាគារថ្មីនេះ ត្រូវ បាន សាងសង់ឡើង អំពី បេតុង អាមេ ជញ្ជាំងរៀបឥដ្ឋ និងតំបូលប្រក់ក្បឿង ដែលមានទំហំបណ្តាយជាង៥៣ម៉ែត្រ ទទឹង២៤ម៉ែត្រ និងកម្ពស់ ៣ជាន់ មានទីតាំងនៅ ក្នុងបរិវេណសាលាខេត្ត ស្ថិត ក្នុង ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ត្រូវចំណាយថវិកា របស់រដ្ឋបាលខេត្តកំពង់ចាម ៕

To Top