នយោបាយ

បក្សកុម្មុយនីស្តវៀតណាម ប្រកាន់ជំហរ ឥតងាករេ ពូនជ្រំចំណងសាមគ្គីភាព មិត្តភាពជាមួយកម្ពុជា

ភ្នំពេញ៖ គណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តវៀតណាម ប្រកាសគោលជំហរ ដោយឥតងាករេពូនជ្រំ ជានិច្ចនូវចំណងសាមគ្គីភាព មិត្តភាព រវាងគណបក្សនិងប្រជាជននៃ ប្រទេសទាំងពីរកម្ពុជា-វៀតណាម ហើយចាត់ ទុកនេះគឺជា ទ្រព្យសម្បត្តិរួម ដ៏មានតម្លៃរបស់ ប្រទេសនិងប្រជាជាតិ ទាំងពីរ។

យោងតាមសារលិខិតរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម អបអរសាទរគោរពជូនគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាក្នុងឱកាសរំលឹកខួបលើកទី ៦៩ឆ្នាំ នៃ ១៩៥១ – ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ បានលើកឡើងថា វៀតណាមសូមផ្ញើជូននូវ ការអបអរសាទរនិងជូនពរ ដ៏កក់ក្តៅបំផុត ចំពោះគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជា។

លិខិតបានបន្តថា គណបក្សកុម្មុុយនីស្តវៀតណាម និងប្រជាជនវៀតណាម សូមចូល រួមអបអរសាទរ និងសូមវាយតម្លៃ ខ្ពស់ចំពោះ ការដឹកនាំរបស់បណ្តាថ្នាក់ ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលតាមរយៈរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តសកម្មភាព យ៉ាងសកម្ម ជាច្រើនប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ក្នុងសង្គ្រាមប្រឆាំង នឹងមហាជំងឺ រាតត្បាតកូវីដ១៩ និងក្នុងការអនុវត្តភារ កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមផងនាពេលកន្លងមក។

លិខិតក៏បានលើកឡើងថា ចំពោះការខិតខំប្រឹងប្រែងរួម ដើម្បីឆ្លើយតបនឹងមហាជំងឺកូវីដ១៩ គណបក្សកុម្មុនីស្តវៀតណាម និងប្រជាជនវៀតណាម សូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ដល់ គណបក្សប្រជាជនកម្ពុជា រដ្ឋ និងប្រជា ជនកម្ពុជា ដែលមានកិច្ចសហប្រតិ បត្តិការដ៏ស្អិតរមួតជាមួយប្រទេសវៀតណាម ទាំងក្នុងក្របខណ្ឌទ្វេភាគី និងទាំងក្របខ័ណ្ឌ អាស៊ានដើម្បីនាំមកនូវលទ្ធផលវិជ្ជមាន គួរអោយកត់សម្គាល់ក្នុងប្រទេសនីមួយៗ នា ពេលនេះ ដូចអ្វីដែលយើងធ្លាប់បានធ្វើ ជាមួយគ្នាគឺជួយគ្នា ទៅវិញទៅមក ជំនះលើគ្រប់ការលំបាកនិងបញ្ហា ប្រឈមដើម្បីដណ្តើមយក ជ័យជំនះដ៏ត្រចះត្រចង់ក្នុងបុព្វហេតុតស៊ូដណ្តើមឯករាជ្យជាតិ វាយផ្តួលរលំពួក ប្រល័យពូជសាសន៍ និងរស់ឡើង វិញរបស់ប្រទេសកម្ពុជា ក៏ដូចជាក្នុងការតស៊ូ រំដោះវៀតណាមភូមិភាគ ខាងត្បូងដើម្បីឈានដល់ការ ឯករាជ្យជាតិទាំងមូលរបស់ប្រទេសវៀត ណាម កាលពីអតីតកាល និងក្នុងកិច្ច ការអភិវឌ្ឍន៍ប្រទេសជាតិនីមួយៗ នាពេលបច្ចុប្បន្ន។

លិិខិតបញ្ជាក់ថា៖«យើងខ្ញុំមានក្តីជឿជាក់យ៉ាង មុតមាំថា ក្រោមការដឹកនាំរបស់គណ បក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជា នឹងបន្តសម្រេចបានសមិទ្ធផលថ្មីៗ ដែលធំធេងជាងនេះទៅទៀត ដើម្បីនាំមកការអភិវឌ្ឍន៍ ប្រកបដោយវិបុលភាព ជូនដល់ប្រទេសនិងប្រជាជនកម្ពុជា ដែលក្នុងនោះតួនាទី និងកិត្តិយានុភាព របស់ប្រទេសកម្ពុជា កាន់តែបានលើកតម្កើង លើឆាកអន្តរជាតិ ពីមួយថ្ងៃទៅមួយថ្ងៃ» ។

លិខិតបន្ថែមថា“គណបក្សកុម្មុនីស្តវៀតណាមមានគោលជំហរដោយឥតងាករេ គឺមានការគោរពនិង ពូនជ្រំជានិច្ចនូវ ចំណងសាមគ្គីភាពមិត្តភាពរវាងគណបក្សនិងប្រជាជននៃ ប្រទេសទាំងពីរកម្ពុជា-វៀតណាម ហើយចាត់ ទុកនេះគឺជា ទ្រព្យសម្បត្តិរួមដ៏មានតម្លៃរបស់ ប្រទេសនិងប្រជាជាតិយើងទាំងពីរ”។

លិខិតបានសង្កត់ធ្ងន់ថា បក្សរដ្ឋ និងប្រជាជន វៀតណាមនឹងខិតខំអស់ពី កំលាំងកាយចិត្ត ប្រជាជនកម្ពុជាដើម្បីថែ ជាប្រពៃណី របស់ខ្លួនដើម្បីរួមជាមួយគណបក្ស ប្រជាជនកម្ពុជា រដ្ឋនិងរក្សានិងពូនជ្រំបន្ថែមទៀត នូវចំណងទំនាក់ទំនង ភាពជាអ្នកជិតខាងល្អ មិត្តភាព កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែងកម្ពុជា-វៀតណាមអោយកាន់តែ ស្រស់បំព្រងរឹងមាំជានិច្ចនិរន្តតរៀងទៅ។

សូមជម្រាបថា ក្នុងពិធីចុះពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិថ្មី នៅខេត្តកណ្តាល កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាសយកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ ជាថ្ងៃធ្វើពិធីសូត្រមន្តឡើង អាគាស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលទើបសាងសង់រួចហើយ ពោលគឺធ្វើនេះចំថ្ងៃគណបក្សបង្កើតឡើង តែម្តង៕

ដោយ៖ ស សំណាង

To Top
×