ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសុខាភិបាល អំពាវនាវឲ្យពលរដ្ឋរស់នៅ តាមបែបគន្លងថ្មី ដើម្បីចៀសផុតពីកូវីដ-១៩

ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋ រស់នៅធម្មតា តាមបែបគន្លងថ្មី ជាមួយនឹងការអនុវត្តន៍កិ ច្ចការពារខ្លួនជាប់ជាប្រចាំឲ្យ បានគ្រប់ៗ គ្នា ដើម្បីចៀសផុតពីជ្រោះមរណៈ ដោយសារភាពធ្ងន់ធ្ងរនៃជំងឺ កូវីដ-១៩។​ក្រសួងសុខាភិបាល បានរក ឃើញអ្នកឆ្លងជំងឺ កូវីដ-១៩ ពីរនាក់ថ្មីទៀត នៅថ្ងៃទី២៧ មិថុនា ធ្វើឲ្យចំនួនអ្នករកឃើញកើតជំងឺ កូវីដ-១៩ នៅកម្ពុជាសរុបចំនួន ១៤១នាក់។ ក្នុងនោះ ព្យាបាលជាសះស្បើយចំនួន ១២៩នាក់ និងកំពុងសម្រាក ព្យាបាលចំនួន១២នាក់។

យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ លោក ម៉ម ប៊ុនហេង បញ្ជាក់យ៉ាងដូច្នេះថា «សូមធ្វើការក្រើនរំលឹក អំពាវនាវ ហើយអំពាវនាវទៀត ជូនដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ឲ្យបន្ដកិច្ចការពារខ្លួនតាម ណែនាំរបស់ក្រសួងសុខាភិបាល កុំភ្លេចខ្លួនឲ្យសោះ  ដោយត្រូវចេះផ្លាស់ប្ដូរ ទម្លាប់របស់ ខ្លួនឲ្យស្របតាម ការរស់នៅធម្មតា តាមបែបគន្លងថ្មីៗ»។

លោកបន្ដថា ភាពធ្ងន់ធ្ងរនៃជំងឺ កូវីដ-១ ៩នេះ គឺមិនត្រូវមើលរំលងនោះទេ អាចវ៉ៃលុកផ្លូវ ដង្ហើមយ៉ាងសាហាវ ដែលធ្វើឲ្យមនុស្សពិបាកដកដង្ហើមណាស រហូតដល់ត្រដរខ្យល់ ដោយខ្វះអុកស៊ីហ្សែន ឈានដល់ស្លាប់បាត់បង់ជីវិតបាន ដែលក្រុម គ្រូពេទ្យក៏ពិបាកនឹងជួយ សង្គ្រោះឲ្យផុតពីសេចក្តីស្លាប់នេះបានដែរ។

លោកបន្ថែមថា «សូមចូលរួមអនុវត្តន៍ការរស់នៅធម្មតា តាមបែបគន្លងថ្មី ជានឹងការអនុវត្តន៍កិ ច្ចការពារខ្លួនជាប់ជាប្រចាំឲ្យបានគ្រប់ៗគ្នា ដើម្បីចៀសផុតពីជ្រោះមរណៈ ដោយសារភាព ធ្ងន់ធ្ងរនៃ ជំងឺដ៏កាចសាហាវនេះ(ជំងឺកូវីដ-១៩)»។ 

រដ្ឋមន្ដ្រីសុខាភិបាល ក៏បានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋ ព្រមទាំងភាគីពាក់ព័ន្ធទាំង អស់ រួមគ្នាទប់ស្កាត់រលកទី២ នៃការចម្លងវីរុស កូដែ-១៩ នៅកម្ពុជា៕

ដោយ ៖ អេង ប៊ូឆេង

To Top