ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៣០ មិថុនានេះថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ និងពុះពារគ្រប់ឧបសគ្គ ក្នុងការការពារបងប្អូន ប្រជាពលរដ្ឋរបស់យើង ពីគ្រោះអាសន្ននានា។
សម្ដេចពិជ័យសេនាបន្តថា ជាក់ស្តែង រាជរដ្ឋាភិបាល ទើបតែបានបញ្ចេញកញ្ចប់ ថវិកាឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលរងផលប៉ះពាល់ ដោយសារមេរោគកូវីដ-១៩ ៕