ព័ត៌មានជាតិ

សម្ដេចតេជោ អំពាវនាវឲ្យអាជ្ញាធរ-ពលរដ្ឋថែរក្សា ពូជត្រី និងអភិរក្សជីវចំរុះ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ ប្រជាពលរដ្ឋ អាជ្ញាធរដែនដី មន្រ្តីមានសមត្ថកិច្ច ចូលរួមថែរក្សាពូជត្រី និងអភិរក្សជីវចំរុះផ្សេងៗ ឲ្យបានគង់វង្ស ដើម្បីធានានិរន្តរភាពធនធានជលផលឲ្យគ្រប់គ្រាន់។

នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០២ ក្នុងឱកាសសម្ដេចតេជោ ចូលរួមអបអរសាទរទិវាមច្ឆាជាតិ ១ កក្កដា។

សម្ដេចតេជោបន្ដថា ទិវាមច្ឆាជាតិ គឺជាទិវាដ៏សំខាន់មួយ ដែលត្រូវបានរៀប ចំឡើងជារៀងរាល់ឆ្នាំ ដើម្បីបំផុសចលនាយល់ដឹង ក្នុងចំណោមប្រជាពលរដ្ឋ ឲ្យចូលរួមក្នុង ការថែរក្សាពូជត្រី ឲ្យមានក្នុងដែនទឹកធម្មជាតិផង និងបង្កើនផលត្រី នៅតំបន់ឆ្ងាយពីដែន នេសាទផង ជាពិសេសនៅតាមតំបន់សមស្រប នៃវាលទំនាប និងនៅតាមវាលស្រែទូទាំង ប្រទេស។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «សូមបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដី មន្រ្តី មានសមត្ថកិច្ច ចូលរួមថែរក្សា ពូជត្រី និងចូលរួមអភិរក្សជីវចំរុះផ្សេងៗទៀត ឲ្យបានគង់វង្ស ដើម្បីធានានិរន្តរភាពធនធានជលផល ឲ្យបានគ្រប់គ្រាន់ សម្រាប់តម្រូវការ ទទួលទាន របស់បងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស» ៕ ដោយ អេង ប៊ូឆេង

To Top