ព័ត៌មានជាតិ

កម្លាំងនគរបាល ខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន ៥កញ្ចប់

ភ្នំពេញ ៖ ដោយអនុវត្តន៍ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌដូនពេញ ដោយមានលោក ទៀង ច័ន្ទសារ​ ជាអធិការ នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ បានឃាត់ខ្លួនជនសង្ស័យ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ម្នាក់ នៅចំណុច ផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

លោកទៀង ច័ន្ទសារ អធិការនគរបាល ខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យមាន ÷ ឈ្មោះ សុខ​ វាសនា​ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ​ ស្នាក់នៅភូមិដើមមៀន សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ត​កណ្តាល​ មុខរបរមិនពិតប្រាដក។

លោកអធិការបានបន្តថា ក្រោឃាត់ខ្លួន ដកហូតវត្ថុតាងរួមមាន ៖ ក្រាមពណ៌សថ្លាសង្ស័យ ជាគ្រឿងញៀន ចំនួន០៥កញ្ចប់តូច (ប្រាំកញ្ចប់តូច)។

បច្ចុប្បន្នជនសង្ស័យជនទាំងពីរនាក់ ត្រូវឃុំខ្លួននិងសាកសួរ នៅអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ត ៕

To Top