ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ បង្ហាញសកម្មភាពពិនិត្យ និងព្យាបាលមាត់ធ្មេញ ដល់សមាជិកខ្លួន ជាមួយនឹង ឧបករណ៍ទំនើប (វីដេអូ)

ភ្នំពេញ ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ បានបើកដំណើរការ ពិនិត្យនិងព្យាបាលមាត់ធ្មេញ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ឡើងវិញបន្ទាប់ពីបានសម្រាកអស់មួយ រយៈដោយសារបញ្ហាប្រឈមជាមួយជំងឺឆ្លង កូវីដ១៩។

ជានិច្ចកាល លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់គិតគូពីសុខមាលភាពដល់កងកម្លាំងក្រោមឱវាទទាំងអស់ តាមរយៈការអប់រំជាប្រចាំអំពី វិធានការអនាម័យថែទាំសុខភាព ការហាត់ប្រាណ និងរបបអាហារប្រចាំថ្ងៃ ។

ពាក់ព័ន្ធជាមួយសុខភាពមាត់ធ្មេញរបស់កងកម្លាំង គឺលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានរៀបចំឲ្យមាននូវបន្ទប់ពិនិត្យ និងព្យាបាលមាត់ធ្មេញ បំពាក់ឧបករណ៍ សម្ភារៈ ដ៏ទំនើប និងបានបើកសម្ពោធឲ្យដំណើរការ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ក្រោមការឧបត្ថម្ភនិងគាំទ្រពីលោកទន្តបណ្ឌិត ទិត ហុងយឺ ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់ នៃមន្ទីរពេទ្យទន្តសាស្ត្ររំចង់ តែដោយបញ្ហាប្រឈមនឹងជំងឺឆ្លង កូវីដ១៩ កម្មវិធីពិនិត្យព្យាបាលមាត់ធ្មេញនេះ ត្រូវបានផ្អាកដំណើរការមួយរយៈ រហូតមកទល់ពេលនេះ ទើបចាប់ផ្ដើមដំណើរការសារឡើងវិញ៕

អាវុធហត្ថរាជធានីភ្នំពេញ បង្ហាញសកម្មភាពពិនិត្យនិងព្យាបាលមាត់ធ្មេញ ដល់សមាជិកខ្លួន

អាវុធហត្ ថរាជធានីភ្នំពេញ បង្ហាញសកម្មភាពពិនិត្យ និងព្យាបាលមាត់ធ្មេញ ដល់សមាជិកខ្លួន ជាមួយនឹងឧបករណ៍ទំនើប

បាន​បង្ហោះ​ដោយ Dap News Website នៅ អង្គារ 7 កក្កដា 2020
To Top