ព័ត៌មានជាតិ

អាមេរិក ដាក់ទណ្ឌកម្ម មន្ត្រីជាន់ខ្ពស់ចិន ជុំវិញការរំលោភ សិទ្ធិមនុស្ស លើជនជាតិ ភាគតិចអ៊ុយហ្គឺរ

បរទេស ៖ រដ្ឋបាលលោក ត្រាំ នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្ម លើមន្ត្រីរដ្ឋាភិបាលចិន ចំនួន៤រូប ដែលរួមមានទាំងម្នាក់ នៅក្នុងចំណោម សមាជិក២៥នាក់ របស់ការិយាល័យនយោបាយ ដ៏មានឥទ្ធិពល ជុំវិញបទចោទប្រកាន់ថា មន្ត្រីចិនទាំងនោះ មានរួមចំណែកក្នុងសកម្មភាព រំលោភសិទ្ធិមនុស្ស លើពួមូស្លីមអ៊ុយហ្គឺរ នៅក្នុងតំបន់ស៊ីនជាំង ។

ក្រសួងរតនាគារសហរដ្ឋអាមេរិក បានចុះក្នុងបញ្ជីខ្មៅលោក ជាលេខាធិការបក្សកុម្មុយនិស្ត របស់តំបន់ស្វយ័តអ៊ុយហ្គឺរស៊ីនជាំង ជាទីដែលប្រទេសចិន ត្រូវគេចោទប្រកាន់ពីបទ ឃុំឃាំងពួកមីស៊ីលអ៊ុយហ្គឺរ និងជនជាតិភាគតិចផ្សេងទៀត ប្រមាណ១លាននាក់ នៅក្នុងជំរុំកែប្រែ។

គួរបញ្ជាក់ថា ការដាក់ទណ្ឌកម្មនេះ គឺជាសកម្មភាពដ៏ថ្មីបំផុត លើមន្ត្រីចិន ធ្វើឡើងដោយសហរដ្ឋអាមេរិក ដែលនាពេលថ្មីៗនេះ បានបង្កើនសម្ពាធលើប្រទេសចិន ជុំវិញការរំលោភសិទ្ធិមនុស្ស ការដាក់ទណ្ឌកម្ម និងការអនុម័តច្បាប់ដាក់ពិន័យសមាជិកបក្សកុម្មុយនិស្ត របស់ប្រទេសចិន សម្រាប់សកម្មភាព គាបសង្កត់លើអ្នកតវ៉ានៅហុងកុង និងពួកមូស្លីមអ៊ុយហ្គឺរ ៕ ប្រែសម្រួល៖ប៉ាង កុង

To Top