ព័ត៌មានជាតិ

កម្ពុជា-អាមេរិក មានស្នាមញញឹមដូចគ្នា ស្រឡាញ់សន្តិភាពដូចគ្នា

ភ្នំពេញ ៖ លោក សុខ ទូច អនុប្រធានប្រចាំការក្រុមប្រឹ ក្សា បណ្ឌិតសភាចារ្យ និងជាប្រធាន រាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា កម្ពុជា-អាមេរិក មានព្រំដែនឆ្ងាយគ្នា និងមានភាសាផ្សេងគ្នាពិតមែន តែមានស្នាមញញឹមដូចគ្នា និងស្រលាញ់សន្ដិភាពដូចគ្នា។ នេះបើយោងតាម គេហទំព័រ របស់រាជបណ្ឌិត្យសភាកម្ពុជា ។

ក្នុងវេទិកាវិទ្យាសាស្ត្រស្តីពី «ទំនាក់ទំនង កម្ពុជា-អាមេរិក នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២០ លោក សុខ ទូច បានថ្លែងថា «ទោះបីយើងមានព្រំដែនឆ្ងាយគ្នា មានភាសាផ្សេងគ្នា និងមានពណ៌សម្បុរខុសគ្នាក៏ពិតមែន តែអ្វីដែលដូចគ្នានោះ គឺយើងមានស្នាមញញឹមដូចគ្នា ស្រឡាញ់សន្តិភាពដូចគ្នា ស្រូបយកខ្យល់អុកស៊ីសែនដូចគ្នា ទទួលទានទឹកដូចគ្នា មានសេចក្តីស្រឡាញ់គ្មានដែនកំណត់ និងមានបំណងដូចគ្នា គឺកសាងទំនាក់ទំនងល្អជាមួយគ្នា»។

លោកបន្ដថា ទាំងអស់នេះហើយ ដែលធ្វើឱ្យទំនាក់ទំនង នៃប្រទេសពីរ មិនអាចកាត់ផ្តាច់បាន ជាពិសេស សម្តេចព្រះបរមរតនកោដិ នរោត្តម សីហនុ ដែលទ្រង់បានបង្កើតឱ្យមានទំនាក់ទំនង យ៉ាងល្អប្រសើរជាមួយសហរដ្ឋអាមេរិក ហើយបានបន្តមកទៀតនេះគឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាតួអង្គដ៏សំខាន់ក្នុងការពូនជ្រំទំនាក់ទំនង កម្ពុជា-អាមេរិ ឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅឡើង៕

To Top
×