ព័ត៌មានជាតិ

លោកទូតខ្មែរ ចូលគោរពសព អភិបាលក្រុង សេអ៊ូល

ភ្នំពេញ ៖ ឯកអគ្គរាជទូតខ្មែរ ប្រចាំប្រទេសកូរ៉េខាងត្បូង លោក ឡុង ឌីម៉ង់ បានអញ្ជើញចូលរួមគោរពសព អភិបាលក្រុងសេអ៊ូល លោក Park Won-soon នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០។

បើតាមហ្វេសប៊ុកលោក ឡុង ឌីម៉ង់ ក្នុងមួយជីវិតរបស់ លោក Park Won-soon បានលះបង់ពេលវេលា ដើម្បីការអភិវឌ្ឍទីក្រុង លើកស្ទួយការរស់នៅរបស់ប្រជាជន នៅទីក្រុងសេអ៊ូល និងសមភាពរវាងជនជាតិ បរទេសនិងកូរ៉េ។

សូមបញ្ជាក់ថា លោក Park Won-soon អភិបាលក្រុងសេអ៊ូល ត្រូវបានគេប្រទះឃើញស្លាប់ នៅពាក់កណ្តាលអធ្រាត ដែលក្នុងរយៈពេល ប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកូនស្រីរបស់គាត់ បាន ដាក់ពាក្យប្តឹងទៅប៉ូលិសថា បាត់ខ្លួនឳពុកកាលពីល្ងាចថ្ងៃ៩ កក្កដា ។

លោក Park ត្រូវបានគេប្រទះឃើញស្លាប់ នៅជិតភ្នំ Bugaksan នៅភាគខាងជើងក្រុងសេអ៊ូល ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។

All rights reserved by: DAP News

To Top
×