ព័ត៌មានជាតិ

សមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ផ្តល់សម្ភារបរិក្ខាពេទ្យ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19 តាមរយៈសមាគម TYDA

ភ្នំពេញ៖ សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុង បានចូលរួមសកម្មភាពមនុស្សធម៌ ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) តាមរយៈការសម្ភារបរិក្ខាពេទ្យរួមមាន៖ អៀម ចំនួន២០៣០ ម៉ាស ចំនួន៧៥៧០អាវការពារជាប់ខោ ចំនួន២៨៩០ របាំងមុខ ចំនួន១២៩០ វ៉ែនតា១២៩០ ស្រោមដៃ ១១៣០ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19។

លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានថ្លែងអំណរគុណចំពោះសមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគម TYDA តាមរយៈការផ្ដល់សម្ភារបរិក្ខាពេទ្យ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 និងសកម្មភាពមនុស្សធម៌ផ្សេងៗទៀត។ 

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ មានក្រុមហ៊ុន អង្គការ ស្ថាប័នមនុស្សធម៌ជាច្រើនបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 តាមរយៈសមាគម។ ជាក់ស្តែង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ សមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានប្រារព្ធពិធីប្រគល់ សម្ភារក្រោមវត្តមានលោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA និងលោក លោក សៀ សំណាង ប្រធានសមាគមសានាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។

To Top