ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមប្រជុំជាមួយក្រុមប្រឹក្សាប្រឡងប្រណាំងកងរាជអាវុធហត្ថតាមរយៈ Video Conference។ ពិធីនេះក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរង កងរាអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងទី១។
សមាសភាពចូលរួមប្រជុំ ដោយភ្ជាប់រូបភាពតាមរយៈ Video Conterence របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញមានដូចជា លោកឧត្តមសេនីយ៍ត្រី ពង្ស សាវរិទ្ធ មេបញ្ជាការរង និងជានាយសេនាធិការ ជំនួសមុខឲ្យឧត្តមសេនីយ៍ឯក មេបញ្ជាការ មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរស្តីទី នាយការិយាល័យជំនាញ និង លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ផងដែរ៕






