ព័ត៌មានជាតិ

ធនាគារអភិវឌ្ឍន៍ជនបទ៖ គិតត្រឹមថ្ងៃ២៩ កក្កដា ការស្នើសុំខ្ចីឥណទាន ពិសេសរបស់រាជរដ្ឋាភិបាល មានចំនួនប្រមាណ៤០០ ក្នុងទំហំទឹកប្រាក់ប្រមាណ៤៥លានដុល្លារអាមេរិក

ប៉ៃលិន៖ គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តចុះផ្សព្វផ្សាយលទ្ធភាពឥណទានក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន៥០លានដុល្លារអាមេរិក បានចំនួន១៩ ខេត្ត  ដោយក្នុងនោះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានទួលការស្នើសុំខ្ចីឥណទានពីក្នុងកម្មវិធីពិសេសនេះបានចំនួនប្រមាណ៤០០ ក្នុងទំហំទឹកប្រាក់ប្រមាណ៤៥លានដុល្លារអាមេរិក។ 

ថ្លែងក្នុងកម្មវិធីផ្សព្វផ្សាយនៅសាលាខេត្តប៉ៃលិន លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានធ្វើការពន្យល់ដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមចំនួន ជិត២០០នាក់ អំពីគោលការណ៍ និងនិតីវិធីស្នើសុំឥណទានពីក្នុងកម្មវិធីហិរញ្ញប្បទានពិសេសនេះ។ ជាមួយគ្នានេះ ឯកឧត្តម កៅ ថាច បានបន្តលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបរបរកសិកម្មនៅក្នុងខេត្តប៉ៃលិនដែលមានគោលដៅចង់ពង្រីកអាជីវកម្ម  រួសរាន់រៀបចំឯកសារដើម្បីធ្វើការស្នើសុំឥណទានមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ 

សូមបញ្ជាក់ថា វត្តមានអញ្ជើញចូលរួមក្នុងឱកាសនោះមានលោក  ឃ្លក នួយ អភិបាលរងខេត្តតំណាង អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន តំណាងរដ្ឋបាលជលផល លោកប្រធានមន្ទីកសិកម្ម ប្រធានមន្ទីពាណិជ្ជកម្ម និងមន្ទីពាក់ព័ន្ធ និងអាជ្ញាធរស្រុកជុំវិញខេត្តផងដែរ។

To Top