ភ្នំពេញ ៖ សិក្ខាកាមយោធា ដែលកំពុងសិក្សានៅវិទ្យាស្ថាន បញ្ជាការជាន់ខ្ពស់ទ័ព អាកាសឆ័ត្រយោង ទីក្រុងរ៉ាហ្សាន់ សហព័ន្ធរុស្ស៊ី បានធ្វើដំណើរទៅកាន់ ទីក្រុងព្ស្គូហ្វ (псков) ដែលជាទីលានហ្វឹកហាត់ និងធ្វើការប្រកួតកីឡាអន្តរជាតិ (International Army’s Games 2020) ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី23 ខែសីហា ឆ្នាំ2020 ខាងមុខនេះ ។
យោងតាមទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា សិក្ខាកាមចូលរួមប្រកួតកីឡាអន្តរជាតិ ឆ្នាំ២០២០ នៅវិទ្យាស្ថានបញ្ជាការ ជាន់ខ្ពស់កងទ័ពឆ័ត្រយោង ទីក្រុងរ៉ាហ្សាន់រួមមាន៖
- នាយចំណង់ ថ្លៃ សំរិទ្ធ (ប្រធានក្រុម)
- នាយចំណង់ ច័ន្ទ សុវណ្ណតារា
- នាយចំណង់ ខឹម សុខខុម
- នាយចំណង់ មាស ឡាអុល
- នាយចំណង់ អា វិចិត្ត
- នាយចំណង់ រុំ សារ៉ាត
- នាយចំណង់ រឿន សុថុន
ប្រកួត លើ ៤វិញ្ញសារ ៖
វិញ្ញាសារ ទី១៖ លោតឆ័ត្រ កំពស់៦០០ម៉ែត + លីឆ័ត្ររត់១គ.ម + រត់១០ គ.ម (រត់កាម៉ង់ដូ លើខ្លួនមានសម្ភារ ចាប់ពី៨គីឡូ ក្រាម ឡើង)
វិញ្ញាសារ ទី២: រត់១០គ.ម+រត់៥០០ម បីដង បាញ់បីកាយវិការ (ដេក អង្គុយ ឈរ) ក្នុងមួយកាយវិការ បាញ់៥គ្រាប់
វិញ្ញាសារ ទី៣: រត់រកចំណុចទីតាំងលើផែនទី (រយ:ពេលបីម៉ោង)
វិញ្ញាសារ ទី៤: រត់៤គ.ម +រត់កាត់ឧបសគ្គ +រត់បន្ត៥០០ម បាញ់មួយកាយវិការដេក (ចំនួន ៥គ្រាប់)
បើកវគ្គប្រកួតកីឡាអន្តរជាតិ នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២០។ ចាប់ផ្តើមប្រកួត នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។
ចំណែកសមាគមនិស្សិតខ្មែរ ប្រចាំសហព័ន្ធរុស្ស៊ី ក៏បានជូនពរដល់បងប្អូនសិក្ខាកាម យោធាកម្ពុជាទាំង ៧រូប ដែលចូលរួមក្នុងការប្រកួតកីឡាអន្តរជាតិ (International Army’s Games 2020) សូមឲ្យទទួលបានជ័យជំនះ ដ៏ត្រចះត្រចង់ ជូនជាតិ មាតុភូមិកម្ពុជាយើង ៕