ព័ត៌មានជាតិ

អតីត មិត្តភក្តិរួមជំនាន់ សាលាបាក់ទូកមួយក្រុម តែងតែបង្កើតគំរូល្អ ក្នុងសង្គម គួរឲ្យកោតសរសើរ!

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ អតីត មិត្តភក្តិរួមជំនាន់សាលាបាក់ទូកមួយក្រុម ដែលនាំមុខដោយ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បាននាំគ្នាទៅសួរ សុខទុក្ខ លោក ឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ជាអតីតមិត្តភក្តិ រៀនសាលាបាក់ទូក រួមជំនាន់ជាមួយគ្នា ដែលបានជួបឧបទ្ទវហេតុ ដួលបាក់ដៃ កំពុងសម្រាកព្យាបាលជម្ងឺ នៅមន្ទីរសម្រាកព្យាបាល អរុណរះ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

កាយវិការយកចិត្តទុកដាក់ព្រួយបារម្ភ ពីមិត្តភក្តិរបស់ អតីតសិស្សសាលាបាក់បាក់ទូកមួយក្រុមនេះ គឺតែងតែធ្វើឡើងជាញឹកញាប់ អស់រយៈពេលជាច្រើនឆ្នាំមកហើយ តាមរយៈការចងក្រងជាក្រុម ក្នុងបណ្តាញទំនាក់ទំនងសង្គមWhatsApp មានចំនួនជាង២០០នាក់ ក្រោមការផ្តួចផ្តើមរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដើម្បីធ្វើការទំនាក់ទំនងសួរសុខទុក្ខគ្នា ផ្តល់កម្លាំងចិត្តឲ្យគ្នា និងជួយគ្នា ទៅវិញទៅមក ជាពិសេសគឺរួមគ្នា បរិច្ចាគធនធានផ្ទាល់ខ្លួនកសាងសមិទ្ធិផលក្នុងសាលា ជូនដល់អតីត លោកគ្រូអ្នកគ្រូ ក្នុងឱកាសជួបជុំគ្នា ក៏ដូចជាពេលពួកគាត់ជួបទុក្ខលំបាក និងបរិច្ចាគធនធាន ជួយគ្រប់មិត្តិដែលមានទុក្ខលំបាក ហើយខ្វះលទ្ធភាពដោះស្រាយ រហូតក្លាយទៅជា វប្បធម៌ សាមគ្គីមួយ សម្រាប់ពួកគាត់ ក្នុងការរួបរួម យកចិត្តទុកដាក់ជួយគ្នាគ្រប់ពេល មានទុក្ខលំបាក និងបង្កើតបានជា ពាក្យស្លោកប្រចាំក្រុមមួយថា “សាមគ្គី មិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក ” ៕

To Top